អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ ០៦នាក់ទៅតុលាការ!
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ក្រូមចោរឆក់ ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលបញ្ជួនទៅតុលាការ រួមមាន៖ ទី១/ ឈ្មោះ ជី លីហេង ហៅឆើត ភេទប្រុស អាយុ ១៧ឆ្នាំ ,២/ ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ,៣/ ឈ្មោះ សូ ណងបុត្រា ភេទប្រុស អាយុ ១៤ឆ្នាំ ,៤/ ឈ្មោះ គុជ ពីរតនា ភេទប្រុស អាយុ ១៩ឆ្នាំ ,៥/ ឈ្មោះឳម ជ័យរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង០៥នាក់នេះត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣និង០០នាទីនៅផ្ទះរបស់ពួកគេ ចំណុចបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៦/ ឈ្មោះ ថន ចន្ធី ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង០០នាទីនៅចំណុចស្តង់បុរីកីឡាសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សរុបជនសង្ស័យទាំង០៦នាក់ខាងលើ គឺជាបក្សពួកក្រុមចោរឆក់ តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរងគ្រោះជាជនជាតិចិន បានសម្រេច នៅចំណុចផ្លូវ១២៨ កែងផ្លូវ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី និងត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ៕