ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើករងរបួសធ្ងន់ទាំងសង់ខាង
ភ្នំពេញ៖ ម៉ូតូឌ្រីមសង់២គ្រឿងប៉ះគ្នាបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ដូចគ្នាត្រូវបានបងប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យរៀងខ្លួន
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ១០៥Kមុខប្រលានយន្តហោះ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះទី១ មានឈ្មោះ វុន ភេទប្រុសអាយុជាង៤០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស្លាកលេខកំពងធំ1D-9796
ជនរងគ្រោះទី២ មានឈ្មោះ ផាវ រី ភេទប្រុសអាយុ២២ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល1O-6287 អ្នកទាំង២រងរបួសធ្ងន់ដូចគ្នា។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗស្រាប់តែមានបងប្អូនខាងម៉ូតូ ឌ្រីមសេ១២៥ពណ៌ខ្មៅស្លាកលេខកំពងធំ1D-9796 មកលើកយកម៉ូតូស្លាកលេខ កណ្ដាល1O-6287 ជិះទៅបាត់មួយសន្ទុះក្រោយមកទើបជិះមកវិញដោយសាច្រឡំ ត្រូវបានសមត្ថកិច្ច ឃាត់យកទៅសួរនាំ ។
ក្រោយកើតហេតុសមត្ថកិច្ចបានវាសវែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការខណ្ឌពោធិសែនជ័យ ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕