រថយន្តឈប់ដេកក្បែរប៉ុស្តិ៍នគរបាលហើយនៅតែមានចោរលួចលុយទៀត
ភ្នំពេញ៖ បុរសស្ត្រី២នាក់ប្តីប្រពន្ធបេីករថយន្តចេញពីកម្មវិធីមិត្តភ័ក្ត្រស្រវឹងខ្លាំងពេក ឈប់រថយន្តក្រោមស្ពានអាកាស៧មករាចំនុចមុខប៉ុស្តិនគរបាលទឹកល្អកទី១ដេកមួយភាំង ត្រូវជនសង្ស័យគាស់ទ្វារលួចយកលុយនិងទូរសព្ទ័ សរុបជិតពីរពាន់ដុល្លារ ខណៈដែលអ្នកកាសែតទៅថតសួរនាំសមត្ថកិច្ចបានដេញចេញមិនអោយសួរនាំ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាសពីវេលាម៉ោង០១រំលងអាធ្រាតចូលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបើករថយន្តម៉ាកព្រូសពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ2AN -6745 ចេញពីកម្មវិធីមិត្តភ័ក្ត្របំណងទៅផ្ទះតែដោយសារតែស្រវឹងនិងងងុយដេកផងនោះ ខណៈមកដល់ចំនុចកេីតហេតុគិតថាមិនអី ព្រោះក្បែរប៉ុស្តិ៍នគរបាលទេីបដេកមួយភាំងមិននឹកស្មានថា ចោរហ៊ានគាស់ទ្វារលួចយកលុយនោះទេ ។
ជនរងគ្រោះបន្តថា លុយដែលជនសង្ស័យលួចយកទៅជាង១៣០ដុល្លារនិងលុយខ្មែរជិត៨០ម៉ឺនរួមទាំងទូរស័ព្ទដៃស៊េរីទំនេីបចំនួន២គ្រឿង ហើយជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុសមត្ថកិច្ចមូលបានមកសួរនាំជនរងគ្រោះរួចនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់១ ក្រោយពីរងគ្រោះដាក់ពាក្យបណ្តឹងរួចរាល់ហើយបាននាំគ្នាឡើងជិះរថយន្តត្រឡប់ទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕