បង្ក្រាបទីតាំង ម៉ាស្សា និងស្ប៉ា(យីហោ អ័រគីដេ)បង្កប់សេវផ្លូវភេទ ឃាត់ខ្លួនមនុស្ស៣៧នាក់
ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ ចុះបង្ក្រាប ទីតាំងហាង អ័រគីដេ ម៉ាស្សា ស្ប៉ា ដែលល្បីថា បង្កប់សេវផ្លូវភេទ ។
ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង បានបើកប្រតិបត្តិការបឆ្មក់ង្គ្រាបទីតាំង អ័រគីដេ ម៉ាស្សា ស្ប៉ា កាលពីយប់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខC១៤ នៅតាមបណ្តោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី៣៧នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើសញ្ចារកម្ម ក្នុងនោះមាន៖ អ្នកគ្រប់គ្រង៣នាក់, បុគ្គលិកធម្មតា៤នាក់,សន្តិសុខម្នាក់,នារីម៉ាស្សា២៣នាក់ (សង្ស័យជាអនីតិជនចំនួន២នាក់) និងភ្ញៀវ៦នាក់។
សូមបញ្ជាក់ថា ទីតាំងហាងម៉ាស្សា មានបន្ទប់សម្រាប់ម៉ាស្សាសរុបចំនួន២៧បន្ទប់ ចំពោះតម្លៃសេវារួមភេទដោយប្រើដៃ មានចាប់ពី៣០ដុល្លារឡើងទៅ និងរួមភេទចាប់ពី៥០ដុល្លារឡើងទៅ។ លុយដែលទទួលបានពីភ្ញៀវនោះ មួយចំនួនត្រូវបានចែកទៅឲ្យមេការ ភេទប្រុស០៣នាក់ដែលជាជនជាតិខ្មែរ។
សមត្ថកិច្ចជំនាញ បានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេតជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះប្រតិបត្តិការទៅឃាត់ខ្លួនមេការគ្រប់គ្រងចំនួន០៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗ និងដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំមកការិយាល័យជំនាញ។ ក្រោយបញ្ចប់ការសាកសួរ ចំពោះអ្នកដែលពុំពាក់ព័ន្ធ សមត្ថកិច្ចជំនាញអនុញ្ញាត ឲ្យត្រឡប់ទៅវិញជាធម្មតា។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន បុរសជាមេការចំនួន០៣នាក់ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកឯនារីបំរើសេវាម៉ាស្សា ត្រូវបាននគរបាល ប្រគល់ជួន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕