ផ្ទះប្រជាពលរដ្ឋជិត១០ខ្នងត្រូវអគ្គីភ័យឆាបឆេះ បណ្ដាលឲ្យមនុស្ស២នាក់បានស្លាប់
ភ្នំពេញ៖ (ព័ត៌មានបឋម)អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បណ្ដាលឲ្យក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ដែលនៅក្នុងផ្ទះឆេះស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអធម៌ និងបុរសចំណាស់ម្នាក់ត្រូវភ្លើងឆេះរបួសធ្ងន់ រួចបានស្លាប់ក្រោយបញ្ជួនទៅដល់មន្ទីរពេទ្យ
ហេតុការណ៍គ្រោះអគ្គីភ័យដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ(ឃ) សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ ។