Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងអាជ្ញាធរខណ្ឌមានជ័យបង្ក្រាបទីតាំង​ចែកចាយគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ​ជាច្រើននាក់

ភ្នំពេញ៖​ កម្លាំង​គណៈ​បញ្ជាឯកភាពខណ្ឌ​មានជ័យ​ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៩​ នេះបានបើកប្រតិបត្តិការណ៍​បង្រ្កាបទីតាំងចែក​ចាយគ្រឿងញៀនក្នុងតំបន់ទីលានចាក់​សំរាម​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ខណ្ឌ​មា​នជ័យ ដោយមានការ​បញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ​ និងមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ​ ដែលដឹកនាំកម្លាំងដោយ​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង​ លោក​ ម៉េង វិមានតារា អធិការនគរ​បាលខណ្ឌ មានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការណ៍​នោះកម្លាំងសមត្ថកិច្ច​ បានធ្វើការឃាត់ខ្លួនជន​សង្ស័យប្រុសស្រីជាច្រើននាក់រួមនិងថ្នាំ​ញៀនមួយ​ចំនួនទៀត​ផង​ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរចា​ត់ការបន្តតាមច្បាប់​ ៕