ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤នៅចំណុចភូមិតាសេកស្រុកព្រៃនប់
ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថាចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩នេះ នៅកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរកំបុត ភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ មានជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវជាតិប្រវែងប្រមាណជាង៤០០ម៉ែ្រតហើយ កម្ពស់ទឹកហូរកាត់ផ្លូវប្រមាណជាង១តឹក ។ ទោះជាយ៉ាងនេះក្តី ចរាចរណ៍នៅតែដំណើរការជាធម្មតា ក្នុងនោះកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ បានចុះសម្រួលចរាចរណ៍ ដោយបើកអោយយានយន្តធ្វើចរាចរណ៍ម្ខាងផ្លូវម្តង ផ្លាស់ប្តូរគ្នា។