Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ប្រជានេសាទខេត្តបាត់ដំបងទទូចអោយ​អាជ្ញាធរ​ជួយមើលប្រធានសហគន៏​ ដែល​នេសាទខុសច្បាប់នៅរដូវបិតនេសាទ

បាត់ដំបង៖​ ប្រជានេសាទរស់នៅភូមិថ្វាង ឃុំកោះ ជីវាង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរិះគន់និងចោទប្រកាន់​ លោក​ បារាំង​ ប្រធាន សហគមន៍នេសាទ ភូមិថ្វាងឃុំកោះជីវាង ស្រុកឯកភ្នំ ថាបានពាក់​ពន្ធ័ឃុបឃិត ប្រព្រឹតបទល្មើស ប,ណ រ៉ាវ ខុសច្បាប់ ខ្លួន​ឯង​ហើយ​ បើកដៃអោយឈ្មួញ​ អ្នកមានលុយ ដាក់​ ប,ណ រ៉ាវ ខុសច្បាប់ នៅចំណុចរហាល ជាច្រើន ខ្សែរ​ ប្រជានេសាទនៅស្រុកឯកភ្នំទទួចអោយអាជ្ញាធរថ្នាក់លើចាត់វិធានការផ្លូវច្បាប់ទៅលើ​លោក​ បារាំង​ប្រធានសហគមន៍​ដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯងផ្ទាល់ហើយ​នឹងឃុកឃិតជាមួយឈ្មួញអ្នកមានលុយ មួយចំនួនដាក់​ ប,ណ រ៉ាវ ខុសច្បាប់នៅចំណុចរហោលនឹងដីកំពើជា​ច្រើនកន្លែង​រាប់គីឡូរម៉ែត្រ។

-ប្រជានេសាទម្នាក់រស់នៅ​ ឃុំកោះជីវ៉ាង ស្រុកឯកភ្នំ​ សុំមិន​ បញ្ចេញឈ្មោះ​ បានឲ្យ​ដឹងកាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៩ ថា ប,ណ រ៉ាវជាច្រើនខ្សែរដែលប្រើឩបកណ៍​សាចមងក្រឡាញឹក​ មានបណ្ដោយរាប់សិបគីឡូរម៉ែត្រ​ ដាក់យ៉ាងអនាធិបតេយ្យជារៀង​រាលឆ្នាំអោយតែដល់រដូវទឹកឡើងមិនថា​ រដូវបិតនេសាទឬបើកនេសាទ​ នោះទេ។

ប្រភពបន្តថា​ ក្រុមឈ្មួញបានដាក់រាយពេញព្រៃរនាម​ ចុះមកបឹងទន្លេសាប​ សុទ្ធសឹងតែ​បទល្មើស ប,ណ រ៉ាវ​ តែបើ ប្រជាពលរដ្ឋក្រីក្រ​មិនអាចប្រព្រឹត្តបទល្មើសនេសាទ​ទាំង​នេះ​​នៅតំបន់បឹងទន្លេសាបបានឡើយពី​ព្រោះគ្មានប្រាក់ទិញសំភារះនឹងបង់អោយ​សមត្ថកិច្ច​ មន្រ្តីយជំនាញ​ និងសហគមន៍​នេសាទដែលប្រចាំការនៅតំបន់នោះ​ ។

ប្រភពបានអះអាងថា​ លោកមិនមានជំនឿចិត្តទៅលើលោកប្រធានសហគមន៍នេសាទនឹងអាជ្ញាធរ​ នៅទីនោះ​ថា​ អាចទប់ស្កាត់​ បង្ក្រាប់បទល្មើសនេសាទខុសច្បាប់ទាំងនេះបាន​នោះ​ទេ​ ពីព្រោះបញ្ហានេះបានកើតឡើងដ៏​ដែលៗជារៀងរាល់ឆ្នាំម្យ៉ាងទៀត​ អាជ្ញាធរ​ពាក់ពន្ធ័ក៍បានដឹងដែរ​ ប៉ុន្តែមិនមានវិធានការ​ទៅលើជនប្រព្រឹត្តបទល្មើសទាំង​នោះឡើយ។

-ជុំវិញការរិះគន់និងចោទប្រកាន់របស់ប្រជានេសាទ​ ទៅលើ​ លោក​ ប្រធានសហគមន៍​ នេសាទ​ ភូមិថ្វាង ឃុំកោះ ជីវាង​ នេះអង្គភាព​យើងនៅមិនទាន់សុំការបំភ្លឺ​ ពីលោក​ ប្រធាន​សហគមន៍រូបនោះបានឡើយព្រោះគ្មានលេខទូរសព្ទ័​ ៕​ អង្គភាពយើងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ​