Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋស្នើរអាជ្ញាធរលុបបំបាត់ហ្គេមបាញ់ត្រីខុសច្បាប់ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវក្រោយកើតមានករណីកាប់ប្លន់

ភ្នំពេញនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវបច្ចុប្បន្នកំពុងធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចស្ទើរគ្រប់ពេលវេលា  ជាពិសេសនៅភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវតែម្តងដោយសារទីនោះមានទីតាំងហ្គេមបាញ់ត្រីខុសច្បាប់កំពុងបើកអាជីវកម្មជារៀងរាល់ថ្ងៃ

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះសុំមិនបញ្ចេញឈ្មោះលួចបង្ហើបប្រាប់អោយដឹងថានៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ខាងកើតអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវមានល្បែងហ្គេមបាញ់ត្រីខុសច្បាប់លួចបើកអាជីវកម្មរាប់ខែមកហើយដោយមានក្មេងស្ទាវចេញចូលលេងជាប្រចាំមិនថាពេលយប់ពេលថ្ងៃនោះទេ

ដោយឡែកនៅពេលយប់តែមានពួកក្មេងស្ទាវៗមានទាំងពាក់ក្រវឹលចាក់សាក់សក់វែងតែងអង្គុយជុំគ្នាតាមដងផ្លួវនាតំបន់នោះដែលធ្វើអោយពលរដ្ឋក្នុងភូមិមានការភ័យខ្លាចសឹង្ហតែមិនហ៊ានចេញទៅណាពេលយប់ព្រលប់ក្រែងមានបទល្មើសកើតឡើង

    ពលរដ្ឋរៀបរាប់បន្តថាការព្រួយបារម្មណ៍អំពីបទល្មើសពិតជាកើតមានមែនជាក់ស្តែងអំពើកាប់ប្លន់ម៉ូតូ១ករណីនៅចំណុចច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ហៅផ្សារឆេកូក្បែរទីតាំងហ្គែមបាញ់ត្រីខុសច្បាប់ខាងមុខអ្នកតាក្តាមភូមិក្រោលគោសង្កោត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យទី៨ខែកញ្ញាឆ្នាំ២០១៩ប៉ុន្តែមិនបានសម្រេចនោះទេដោយសារបានសមត្ថកិច្ចនគរបាលមូលដ្ឋានចេញជួយអន្តរាគមន៍ទាន់ពេលវេលាដោយឃាត់បានជនសង្ស័យម្នាក់ដើម្បីចាត់ការតាមផ្លូវច្បាប់

  គួររំលឹកអោយដឹងថាបើទោះបីដឹងថាហ្គេមបាញ់ត្រីគឺជាល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានសាលារាជធានីភ្នំពេញមិនអនុញ្ញាតិអោយបើកអាជីវកម្មដាច់ខាតនៅក្នុងក្រុងផ្ទុយទៅវិញបច្ចប្បន្ននៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះកំពុងបើកលេងយ៉ាងរលូនដោយមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវនោះឡើយ

មតិមហាជនលើកឡើងថាទីតាំងហ្គេមបាញ់ត្រីនេះហើយគឺតែងតែប្រមូលផ្តុំទៅដោយក្មេងទំនើងជួញដូរគ្រឿងញៀននិងជាទីតាំងសេពគ្រឿងញៀនព្រមទាំងបង្ករអសន្តិសុខដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់វេលា

   នៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ខាងកើតអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ  មានទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងកំពុងបើកអាជីវកម្មបំរើភ្ញៀវគ្រប់ប្រភេទ២៤ម៉ោងលើ២៤ម៉ោងហាក់ដូចជាមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ  ដែលពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះអាចដំណើរយ៉ាងរលូនបែបនេះ

   យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះសុំមិនបញ្ចេញឈ្មោះលួចប្រាប់អោយដឹងថាល្បែងហ្គេមបាញ់ត្រីខុសច្បាប់នៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ខាងកើតអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវលួចបើកអាជីវកម្មរាប់ខែមកហើយដោយមានមនុស្សចេញចូលលេងនិងប្រមូលផ្តុំទៅដោយសារក្មេងទំនើងជួញដូរគ្រឿងញៀននិងផ្តល់ទីតាំងសេពគ្រឿងញៀនព្រមទាំងបង្ករអសន្តិសុខគ្រប់វេលា

  ពលរដ្ឋរៀបរាប់បន្តថាអាជីវកម្មហ្គេមបាញ់ត្រីនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ខាងកើតអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវនេះកាលពីមុនក៍មានដែរប៉ុន្តែក្រោយមកប្តូរទីតាំងស្ងាត់មួយរយះស្រាប់តែរយះពេលប៉ុន្មានខែនេះគេបើកដំណើរវិញដដែលពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះអាចដំណើរយ៉ាងរលូនបែបនេះ

   ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋរស់នៅតំបន់នោះសូមស្នើរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសអាជ្ញាធរខណ្ឌឬស្សីកែវផ្ទាល់តែម្តងមេត្តាមានវិធានការទប់ស្កាត់និងលុបបំបាត់ចោលអោយអស់ដើម្បីរក្សាបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាទាំងចំណុច

   ជុំវិញបទល្មើសល្បែងស៊ីសងនេះកាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ  លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការក្តៅក្នុងការបង្ក្រាបបទល្មើសនិងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋរស់នៅទទួលដោយភាពកក់ក្ដៅ  ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៃមូលដ្ឋានខណ្ឌឫស្សីកែវហាក់ដូចជាមិនសូវអើពើនិងមិនចាប់អារម្មណ៍ចំពោះបទបញ្ជារបស់ថ្នាក់លើឡើយ