Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងយុត្តិធម៌បណ្តេញក្រឡាបញ្ជីសាលាឧទ្ធរណ៍ម្នាក់ដែល ACU ធ្លាប់ចាប់បញ្ជូនទៅដាក់គុកមិនបាន ចេញពីក្របខណ្ឌ

(ភ្នំពេញ)៖ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ឈ្មោះ ទេព ធីរិទ្ធ ត្រូវបាន ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញប្រកាសសម្រេច បណ្តេញចេញពីក្របខណ្ឌនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមប្រកាសលេខ ១៥៨ កយប្រក/១៩ របស់ក្រសួងយុត្តិធម៌ ដែល Swift News ទើបតែទទួលបាន។ 

សូមជម្រាបជូនថា លោក ទេព ធីរិទ្ធ ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស វីតិក្រម។

នៅពេលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនលោក ទេ ធីរិទ្ធ ដល់តុលាការ ត្រូវលោក ប៊ុន ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (នៅក្រៅឃុំបណ្តោះអាសន្ន)។ 

នៅពេលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនលោក ទេព ធីរិទ្ធ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានថា លោក ទេព ធីរិទ្ធ ត្រូវបានពីការងារតាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩មកម្ល៉េះ។ 

ប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់  អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ទុកថា សេចក្តីប្រកាសព័ត៌មាននោះមិនពិតនោះទេ ពោលគឺនៅពេលចាប់ខ្លួន លោក ទេព ធីរិទ្ធ គឺនៅជាមន្ត្រីក្រឡាបញ្ជីរបស់សាលាឧទ្ធរណ៍នៅឡើយ៕