ម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់៣នាក់នៅផ្លូវជាតិលេខ១
កណ្ដាល៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាង ម៉ូតូ២គ្រឿងបុកគ្នា នៅកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ នៅចំណុច មុខការ៉ាស់សាំង តេលាភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ឌ្រីមសង់ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1O-6652 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅ ពីភ្នំពេញទៅអ្នកលឿង លុះមកចំណុចកើតហេតុបានជិះបត់ឆ្វេងឆ្លងផ្លូវមិនប្រយត្ន័ក៏ត្រូវ ម៉ូតូធំ១គ្រឿងពាក់ស្លាកលេខ កំពង់ចាម1O-7470 បើកដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត ធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅបញ្ច្រាស់គ្នា ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់៣នាក់ ភ្លាមៗ ត្រូវបានអ្នកភូមិយករថយន្ត ដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែក សំរោងធំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បាញ់ថ្នាំ រួចវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ៕