Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តព្រូសបុករបាំងថ្មចែកផ្លូវក្រឡាប់ផ្ងាជើងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បើករថយន្តព្រូសចុះពីស្ពានអាកាស​លឿនមិនប្រយត្ន័ជ្រុលបុករបាំងថ្មបាក់២កង់ រថយន្តក្រឡាប់ផ្ងាជើងឡើងលើ​ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​១១ និង៤០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បះ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។

បើតាមប្រភពព៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខភ្នំពេញ 2BA-3550 បើកដោយបុរសម្នាក់​ និងអ្នករួមដំណើរ​ ប្រុសស្រីក្មេងចាស់៤-៥នាក់ជាលក្ខណៈគ្រួសារធ្វើដំណើរ​បណ្ដោយផ្លូវជាតិលេខ២​ ​ទិសដៅពីត្បូងទៅជើង ឡើងស្ពានអាកាស​ក្បាលថ្នល់​ ខណៈ​ពេលដែលចុះពីលើស្ពានអាកាស​ មកដល់ចំណុចកើតហេតុ​ ក៏បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងពុះចែកផ្លូវបាក់២កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើខ្ទេចផ្នែកខាងមុខយ៉ាងដំណ ធ្វើឲ្យស្ត្រីម្នាក់​របួសធ្ងន់ ត្រូវសាច់ញាតិដឹកទៅ​សង្គ្រោះនៅ​មន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញ​ធ្វើការវាស់វែងយករថយន្តបង្កទៅ​រក្សាទុកនៅការិយាល័យ​ រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមច្បាប់៕