ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខ្ទេចគ្មានសល់
កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចទាំង ស្រុងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅភូមិ កំពង់សំរោង សង្កាត់ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។
សមត្ថកិច្ចបានឲ្យថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សែម វាំង ភេទ ប្រុស អាយុ៨០ឆ្នាំមុខរបរលក់ដូរ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មានថាមានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ០២ គ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនិង ០៨ម៉ែត្រគុប ទើបរលត់ទៅវិញទាំងស្រុង
មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមានគ្រោះថ្នាក់ដល់មនុស្ស នោះទេ។
សមត្ថកិច្ចឲ្យដឹងទៀតថាផ្ទះដែលត្រូវអគ្គីភ័យបំផ្លាញអស់ទាំងស្រុងមាន ទំហំ៦ម៉ែត្រx១២ ម៉ែត្រធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា ។ សម្ភារខូចខាត៖ ប្រាក់ដុល្លាចំនួន៣០០០ ដុល្លា,ប្រាក់រៀលចំនួន៣៥០០០០០រៀល,មាសចំនួន៣ជី៥ហ៊ុន,ទូចំនួន០១គ្រឿង,គ្រែដេកចំនួន ០១ និងសម្ភារប្រើប្រាស់ក្នុង ផ្ទះមួយចំនួនទៀត ។
ក្រោយកើតហេតុមន្ត្រីជំនាញបានពិនិត្យស្រាវជ្រាវបញ្ជាក់ថា មូលហេតុ ដែលបង្ករឲ្យមានអគ្គិភ័យ កើតឡើងគឺបណ្ដាមកពី ឆ្លងចរន្តអគ្គិសនី ៕