រោងកាហ្វេនិងផ្ទះប្រជាពលរដ្ឋ បាក់ស្រុតចូលទឹកទន្លេរ
ភ្នំពេញ៖ បាក់ដីច្រាំងទន្លេរនាំយកទាំងផ្ទះប្រជាពលរដ្ឋនិងរោងកាហ្វេ ដែលធ្វើអំពីឈើប្រក់សង្ក័សីចូលទៅក្នុងទឹកទន្លេរគួរឲ្យអាសូរ
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០១ រំលងអាធ្រាត្រចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ រងគ្រោះមានឈ្មោះ ប៉ែន រិទ្ធិ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ មន្ត្រីនៅក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ១៣ (ជាប់មាត់ទន្លេ) ផ្លូវ៣៦៩ផ្ទះរងគ្រោះមាន បណ្តោយ១២ម៉ែត្រ ទទឹង៦ម៉ែត្រ បានស្រុតធ្លាក់ចូលទន្លេផ្នែកខាងក្រោយពាក់កណ្តាលផ្ទះ ចំណែកឯរោងលក់កាហ្វេ ដែលមានទទឹងប្រមាណ៤០ម៉ែត្រ បានធ្លាក់ចូលទឹកទន្លេស្ទើតែទាំងស្រុង ដែរ ។
ប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរមានវិធានការយ៉ាងណាដើម្បីទប់សង្កាត់ ការបាក់ច្រាំងនេះផង ជាពិសេស ជួយពិនិត្យមើលការបើកកាណូតនៅលើផ្ទៃទឹក សូមឱ្យមានការបន្ថយល្បឿនកុំបើកលឿនខ្លាំងពេកជាហេតុនាំឱ្យរលក បាក់ច្រាំង ៕