ជនសង្ស័យម្នាក់កាន់កាប់អាវុធខុសច្បាប់នឹងក្លាយខ្លួនជាសមត្ថកិច្ច ត្រូវតុលាការសម្រេចឃុំខ្លួន
កណ្តាល ៖ ជនសង្ស័យម្នាក់ដែលកាន់អាវុធខុសច្បាប់នោះនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនជនសង្សយ័ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រំលោភលើទំនុកទុកចិត្ត “ពីបទ”កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត” ពីបទ”ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែល
មានភាពប្រហាក់ប្រហែលគ្នានិងនគរបាល ឬយោធា” តាមមាត្រា៣៩១ ៣៩២ និងមាត្រា២៩០ មាត្រា៦១៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រិត្តនៅភូមិលេខ០៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ។ ជនត្រូវចោទមានឈ្មោះ សូ សាលី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលដំរី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រតិបត្តិការដ៍ក្តៅគគុក ប្រើរយះពេល១១ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការបញ្ជរផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបលើ ករណីប្រើប្រាស់អាវុធខុសច្បាប់ ក្លែងឯកសារសាធារណៈ ឆបោក និងក្លែងឯកសណ្ឋានអាវុធហត្ថ បានជនសង្សយ័ម្នាក់ រួមនិងវត្ថុតាងមួយចំនួនធំទៀត។ ហេតុការណ៍ចុះប្រតិបត្តិការនេះបានកើតឡើងនៅ នៅថ្ងៃទី១៥ ខែ០៦ ឆ្នាំ២០១៨ ចំណុចបន្ទប់ជួល ស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាលបានអោយដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានជនរងគ្រោះចំនួនបីនាក់មក អហ ស្រុកស្អាង ខេត្តកណ្តាល ប្តឹងឈ្មោះនឿន ណាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ បានធ្វើសកម្មភាពខ្ចីម៉ូតូ និងទូរស័ព្ទរបស់ជនរងគ្រោះ គាត់ដូចខាងក្រោម ទី០១ឈ្មោះ ម៉ឺន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ឃុំកើតហេតុ (បាត់បង់ម៉ូតូ ០១គ្រឿង) ទី០២ឈ្មោះ សុដានោ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (បាត់បង់ទូរសព្ទ័ពណ៍ស ០១គ្រឿង) ទី០៣ឈ្មោះ ភាព ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ត្រូវជាសង្សារ ជនសង្សយ័) ស្នាក់នៅផ្ទះជួលជាមួយគ្នា បាត់បង់ទូរសព្ទ័ ០២គ្រឿង។ ក្រោយពីធ្វើសកម្មភាពរួច ដោយបាត់ជនសង្ស័យយូរពេក ហើយទាក់ទងទូរស័ព្ទមិនចូល ជនរងគ្រោះទាំង០៣នាក់ ក៏មកប្តឹងសមត្ថកិច្ច ហើយបានបំភ្លឺថា ជនសង្សយ័(នឿន ណាត) តែងតែនិយាយប្រាប់ពួកគាត់ថាគាត់គឺជាមន្ត្រីអាវុធហត្ថ ដែលទើបផ្លាល់មកពីខេត្តប៉ៃលិន ។
ក្រោយទទួលបានពាក្យបណ្តឹងនិងការបំភ្លឺដូចខាងលើរួចលោក ឧត្តមសេនីយន៍ សំ តុលា មេបញ្ជាការ អហ ខេត្ត បានបញ្ជាផ្ទាល់ដល់កម្លាំងជំនាញខេត្តនិងស្រុកចុះធ្វើការស្រាវជ្រាវ ស្វែងរកជនសង្សយ័និងសម្ភារ:បាត់បង់តាមនីតិវិធី។
តាមរយៈការសហការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ប្រកបដោយបទពិសោធន៏ ឆន្ទៈក្រោមការចុះដឹកនាំផ្ទាល់ដោយលោក វ.ឯក ទូច អីុណាន និងការយកចិត្តទុកដាក់របស់ជំនាញ អហផទ ខេត្តសៀមរាប កណ្តាល បានកំណត់ទីតាំងលាក់ខ្លួនជនសង្សយ័បានដោយជោគជ័យ អស់រយះពេលជាង ១០ថ្ងៃ ។
នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការណ៍ជាមួយកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នឿន ណាត នៅចំណុចបន្ទប់ជួល ស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០១១ ដកបចខ/១៨ ចេញដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងដោយមានការសម្រប សម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។ ពាក់ពន្ធ័ករណីក្លែងឯកសណ្ឋានអាវុធហត្ថ ប្រើប្រាស់អាវុធខុសច្បាប់ ឆបោក និង ក្លែងឯកសារសាធារណៈ ៕