ខេត្តរតនគិរីទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយ:ពេល៥ថ្ងៃមានចំនួន២៣.០៣២នាក់
ខេត្តរតនគីរី៖ រយៈពេល៥ថ្ងៃនៃពិធី បុណ្យភ្ជុំបិណ្ឌចាប់ពី(២៥-២៩ខែកញ្ញាឆ្នាំ២០១៩)ខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាចំនួនមាន ២៣.០៣២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២២.៦៤៧នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន៣៨៥ ។បើប្រៀបធៀបឆ្នាំ២០១៨ មានការភ្ញៀវទេសចរសរុបកើនឡើង ៤.៣៤% ភ្ញៀវជាតិកើនឡើង៤.៣៥% ភ្ញៀវអន្តជាតិកើនឡើង៧.៣៣% នេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរី ។
លោក ង៉ែត ពិទូ ប្រធាន មន្ទីរ ទេសចរណ៍ ខេត្តបានឲ្យដឹងថា ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីខេត្តមួយទៅខេត្តមួយ រួមនិងការរៀបចំសោភ័ណ្ឌភាពទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តរបស់ថ្នាក់ដឹកនាំ ធ្វើឲ្យមានភ្ញៀវទេសចរបានមកលេងកម្សាន្តចាប់ពីថ្ងៃទី២៥មកគឺមុនមួយថ្ងៃនៃការឈប់សម្រាកនៃពិធីបុណ្យភ្ជុំនិងក្រោយមួយថ្ងៃនៃការបញ្ចប់ពិធីបុណ្យក៏នៅមានភ្ញៀវជាបន្តបន្ទាប់ផងដែរដូច្នេះតួរលេខភ្ញៀវនេះគឺខាងមន្ទីរគិតត្រឹមរយះពេល៥ថ្ងៃ។តែបើលើសពីថ្ងៃទី២៩ទៅគឺរាប់បញ្ជូលជាភ្ញៀវខែវិញ។
លោកថា ភ្ញៀវដែលមកទស្សនាកម្សាន្តនៅខេត្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនពួកគាត់បានឈប់សម្រាកនៅខេត្តរតនគិរី និងបន្តដំណើរទៅខេត្តផ្សេងៗទៀត ។ហើយនៅក្នុងខេត្តមានផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋានគ្រប់គ្រាន់សម្រាប់បម្រើសេវាជូនភ្ញៀវ ។
គួរគត់សម្គាល់ថាភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅខេត្តភូមិភាគឥសាន្ត ភាគច្រើនគឺពួកគាត់ធ្វើដំណើរទស្សនាជាខ្សែ ពោលគឺចេញពីខេត្តមួយទៅខេត្តមួយទៀត ដូចជាខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តសៀមរាបជាដើម៕