Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យជាព្រះសង្ឃ​មួយអង្គបន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀន៣កញ្ចប់

តាកែវ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ជាព្រះសង្ឃ​ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់ មិនទាន់ជក់២កញ្ចប់និង១​កញ្ចប់ទៀតជក់រួច
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីវេលាម៉ោង៥និង​៣០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩ នៅក្នុងវត្តថ្មអន្ទង ភូមិឱភា​សាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាសង្ឃមានឈ្មោះ កី បូរី អាយុ២១ឆ្នាំ ស្នាក់នៅវត្តថ្មអន្ទង​ ត្រូវបានចៅអធិការវត្ត​ រាយការណ៍ទៅកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី​ និងកម្លាំងនគរបាលប៉ុស្តិ៍កណ្តឹងចុះមកឃាត់ខ្លួន​ករណីប្រើប្រាស់នូវសារធាតុ​ញៀននៅក្នុងវត្តថ្មអន្ទង ដកហូតបាន (ម៉ាទឹកកក)​ចំនួន​៣កញ្ចប់តូច ជក់រួច១កញ្ចប់​ ។

ក្រោយឃាត់ខ្លួនជនសង្ស័យជាសង្ឃ​ រួចមកក៏ត្រូវបានផ្សឹក ពីសំណាក់ចៅអធិការវត្តការិយាល័យធម្មការ និងសាសនាស្រុកបាទី និងលោកអភិបាលស្រុកបាទី រួចបានបញ្ជូនបន្តទៅកាន់ អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការតាមច្បាប់៕