ខ្លាំងមែន!បុរសម្នាក់ កាប់មន្ត្រីយោធាការពារព្រំដែនម្នាក់ដាច់.កស្លាប់ រួចឲ្យគេឌុបទៅឲ្យសមត្ថកិច្ចចាប់ខ្លួន
បន្ទាយមានជ័យ៖ បុរសម្នាក់ក្លាយជាឃាត.កបន្ទាប់ពីយកកាំបិតកាប់មន្ត្រីយោធាការពារ ព្រុំដែនម្នាក់ដាច់.ក ស្លាប់យ៉ាងអាណោច អធម៌
ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០១៩នៅចំណុច ភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ភាពសុភ័ក្រ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ចំណែកជនរងគ្រោះមានឈ្មោះ កែវពេជ្ររស្មីអាយុ ២៩ឆ្នាំ ឋានៈព្រិន្ទបាលឯកមុខងារមេបញ្ជាការរងខ២–កងល្បាតទី២កងព្រំដែន ៥០៣ ។
សមត្ថកិច្ចបន្តថា បើតាមការស្រាវជ្រាវមិនទាន់កំណត់ជាក់លាក់ មូលហេតុដែលនាំអោយជនសង្ស័យកាប់ ជនរងគ្រោះគឺរឿងគំនុំចាស់ នៅពេលកើតហេតុជនសង្ស័យកំពុងកាប់ព្រៃក៍ជួបនឹងជនរងគ្រោះកំពុងជិះម៉ូតូឌុបកូន ក៏ស្ទុះទៅកាប់ចំ.ក.បណ្តាលឲ្យស្លាប់នៅនិងកន្លែងទាំងដៃអោបកូន បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យមិនបានរត់គេចខ្លួននោះទេ ហើយបានអោយគេ ដឹកតាមម៉ូតូទៅប៉ុស្តិ៍នគរបាល ទទួលទោសដោយខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ ខ្លាំងមែន!បុរសម្នាក់ កាប់មន្ត្រីយោធាការពារព្រំដែនម្នាក់ដាច់.កស្លាប់ រួចឲ្យគេឌុបទៅឲ្យសមត្ថកិច្ចចាប់ខ្លួន