ឃាត.ក បាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី ត្រូវសមត្ថកិច្ចចាប់បានហើយ
រតនគិរី៖ មន្រ្តីនគរបាលនាយរងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី ម្នាក់ត្រូវបានជនមិនដៃដល់ជាឃាតករ បាញ់ប្រហារចំក្បាលចំនួន១គ្រាប់ស្លាប់ភ្លាមៗ នៅនិងកន្លែងខណៈកំពុងអង្កុយផឹកកាហ្វេ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៣ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេ មួយកន្លែងជាប់ទីស្នាក់ការក្រុមហ៊ុនហ៊ងអាញ់ ក្នុងភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរនតគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ខណៈជនរងគ្រោះកំពុងផឹកកាហ្វេស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកNavaraពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N 5011 បើកមកឈប់ពីមុខ ហាងកាហ្វេនិងមានបុរសម្នាក់ចុះពីរថយន្ត ដើរសំដៅមកជនរងគ្រោះរួចដកកាំភ្លើងខ្លីបាញ់ចំក្បាលធ្លាក់ពីកៅអីប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចខ្មាន់កាំភ្លើងរត់ឡើងរថយន្តបើកគេចបាត់ ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីកើតហេតុបានប្រហែល២ម៉ោងកម្លាំងសមត្ថកិច្ចជំនាញបានតាមចាប់ជនសង្ស័យបាននៅបឹងយក្សឡោមខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯងនៅលើផែមាត់បឹងយក្សឡោម ។ រីឯកាំភ្លើងខ្លីម៉ាកk59ត្រូវជនដៃដល់បោះចោលក្នុងបឹងយក្សឡោម ។
លោក ហៃ វណ្ណរ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងបានអោយដឹងថា ករណីនេះកើតឡើងដោយសាររឿងគំនុំផ្ទាល់ខ្លួនជនរងគ្រោះមានឈ្មោះ ផន ទុំ អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលមានតួនាទីជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី ឋានៈអនុសេនីយ៍ឯក ។
ចំណែកជនសង្ស័យជាឃាត.កមានឈ្មោះ នួន មករា ហៅក្រឹម ភេទប្រុសអាយុ៣១ឆ្នាំជាមន្រ្តីនគរបាលនៅស្នងការនគរបាលខេត្តរតនគិរី។
បច្ចុប្បន្ន ជនសង្ស័យជាឃាត.ក ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕