ក្រុមហ៊ុនហុងដាង៉ូវវង្សឆាយប្រចាំស្រុកស្ទោង បានយកថវិការមួយចំនួន នឹង គ្រឿងឧបភោគបរិភោគជូនដល់លោក ណេន ណែម នឹង ភរិយា
កំពង់ធំ៖ នៅថ្ងៃទី៤ខែតុលាឆ្នាំ២០១៩ ក្រុមហ៊ុនហុងដាង៉ូវវង្សឆាយប្រចាំស្រុកស្ទោង ដែលមានទីតាំងស្ថិតនៅភូមិ លាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានឧបត្តមថិវិកាចំនួនជូនទៅលោក ជា ចំណាប់ លោក ទឹម រ៉ាវី និង លោក សោម សារឿន ចាត់ចែងសាកសួរសុខទុកលោក ណេន ណែម នឹង ភរិយា ដែលមានជីវភាពខ្វះខាត់ទីទាល់ក្រ និង ពីការភាពពីកំណើតនឹងមានជំងឺលើសឈាមយ៉ាងធ្ងន់ធ្ងរ នៅគេហដ្ឋានស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ និងបានយកថវិការមួយចំនួន នឹង គ្រឿងឧបភោគបរិភោគជូនដល់លោក ណេន ណែម នឹង ភរិយា ផងដែរ។