Friday, November 22, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

នគរបាលបញ្ជូនខ្លួនបុរសចិន៤នាក់ ទៅតុលាការ ពាក់ព័ន្ធ គ្រឿងញៀនជិត៤០គីឡូក្រាម

ភ្នំពេញ៖ នគរបាលប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បាន បញ្ជូនបុរសជនជាតិចិន៤នាក់ ទៅ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀនជិត៤០គីឡូក្រាម។

យោងតាមរបាយការណ៍បញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង៤ ទី ១.ឈ្មោះ YUN LiANFU ភេទប្រុស អាយ៥១ឆ្នាំ ទី ២.ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ៤៨ឆ្នាំ ទី៣.ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ៤៣ឆ្នាំ និង ទី ៤.ឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ។

សូមជម្រាបថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនៅទីតាំងផ្សេងគ្នា ប៉ុន្តែក្នុងនោះមានជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចបានធ្វើការចាប់ខ្លួន នៅក្នុងបន្ទប់ខុនដូមួយកន្លែង ដែលមានគ្រឿងញៀនប្រមាណ៣៩ គីឡូក្រាម ស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បន្ទាប់ពីចាប់ខ្លួនឈ្មោះ YUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូ ក្រាម ជននេះបានសារភាពភ្លាមៗ ថា ជារបស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើទំនងគេចខ្លួនបាត់ ៕