សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៦នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់
ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិន៦នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់(ជនជាតិចិនដូចគ្នា)
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ប្រតិបត្តការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ
តែទោះជាយ៉ាងណា សម្រាប់ព័ត៌មានលម្អិតនោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យច្បាស់នៅឡើយទេ រង់ចាំការសួរនាំសិន។ បន្ទាប់ពីចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានរកឃើញ និងដកហូតខ្នោះដៃបានមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យជាជនជាតិចិន ទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕