Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិន៤នាក់ពាក់ព័ន្ធរឿងគ្រឿងញៀនជិត៤០គីឡូក្រាមត្រូវតុលាការសម្រេចឃុំ​ខ្លួន​ដាក់ពន្ធនាគារបណ្ដោះអាសន្ន

ភ្នំពេញ៖នៅល្ងាចថ្ងៃទី០៦ខែតុលាឆ្នាំ២០១៩ម្សិលមិញលោកសាយសារុនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិន៤នាក់ដែលពាក់ព័ន្ធគ្រឿងញៀនជិត៤០គីឡូក្រាមដាក់ពន្ធនាគាបណ្ដោះអាសន្នរង់ចាំថ្ងៃជំនុំជម្រះ 

លោកសុខកែវបណ្ឌិតជាតំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាប់ទាំង៤ទី.ឈ្មោះYUN LiANFU ភេទប្រុសអាយ៥១ឆ្នាំទី.ឈ្មោះFENG YONGCHAO ភេទប្រុសអាយុ៤៨ឆ្នាំទី៣.ឈ្មោះCHOI KA LUN ភេទប្រុសអាយុ៤៣ឆ្នាំនិងទី.ឈ្មោះLAU CHUN KiN ភេទប្រុសអាយុ៤០ឆ្នាំពីបទជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 

គួររំលឹកថាជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនកាលពីថ្ងៃទី២ខែតុលាឆ្នាំ២០១៩កន្លងទៅនៅទីតាំងផ្សេងគ្នាប៉ុន្តែក្នុងនោះមានជនជាតិចិនម្នាក់ដែលសមត្ថកិច្ចបានធ្វើការចាប់ខ្លួននៅក្នុងបន្ទប់ខុនដូមួយកន្លែងដែលមានគ្រឿងញៀនប្រមាណ៣៩គីឡូក្រាមស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩បន្ទប់លេខ១៩ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ

បន្ទាប់ពីចាប់ខ្លួនឈ្មោះYUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូក្រាមជននេះបានសារភាពភ្លាមៗថាជារបស់ដែលគេយកមកផ្ញើឲ្យជួយលក់ចំណែកអ្នកផ្ញើទំនងគេចខ្លួនបាត់