សមត្ថកិច្ចចាប់មេចោរប្លន់២នាក់នៅខេត្តសៀមរាបបានហើយ
សៀមរាប៖ កម្លាំងសមត្ថកិច្ចនាយកដ្ធានព្រហ្មទណ្ទក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និងឧត្តមសេនីយទោនឹម ច័ន្ទតាណា តាមចាប់បានមេចោរប្លន់ដ៍សកម្មនៅទឹកដី សៀមរាប បានចំនួន២នាក់ កាលពីរាត្រីឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយដកហូតបានអាវុធខ្លីចំនួន១ដើម ។
បើតាមការការបញ្ជាក់ពីមន្ត្រីនគរបាលដែលនៅក្នុងប្រតិបត្តិការណ៍អោយដឹងថាទម្រាំតែ តាមក្របួចចាប់មេចោរនេះបានប៉ូលិសបានប្រើពេលវេលាអង្កេតស្រាវជ្រាវដ៏ស្រួចស្រាវ ។ មន្រ្តីបញ្ជាក់បន្តថាមេចោរទាំង២នាក់នេះកន្លងមកធ្លាប់បានធ្វើសកម្មភាព ប្លន់លួចគាស់ផ្ទះ កាច់កលួចម៉ូតូនិងភ្ជង់យកទ្រព្យសម្បត្តបងប្អូនប្រជាពលរដ្ធ យ៉ាងសកម្ម នេះជាករណីទី២ហេីយដែលលោកឧត្តមសេនីយ៍ទោប៉ុល រតនាអនុប្រធាននាយដ្ធានព្រហ្មទណ្ទក្រសួងមហាផ្ទៃនិងឧត្តមសេនីយ៍ទោនឹម ច័ន្ទតាណា ចុះបេសកម្មមកទឹកដីខេត្តសៀមរាបបង្ក្រាបករណីលួច ឆក់ ប្លន់នោះ។
គួររំលឹកថា កាលពីខែមុនក៏បង្ក្រាបបានទីតាំងទទួលផលចោរកម្មរឹបអូសម៉ូតូបានជាង៥០គ្រឿងផងដែរ ៕