រថយន្តដឹកថ្មបុករុញរថយន្ត២គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតនិងរបួសធ្ងន់មនុស្ស២នាក់
ព្រះសីហនុ៖រថយន្តដឹងថ្មបេីកលឿនមិនប្រយត្ន័ជ្រុលទៅបុករះរថយន្ត២គ្រឿងទៀតបណ្តាលអោយជាប់តៃកុង របួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩ ស្ថិតនៅភូមិ១ សង្កាត់១ ខេត្តព្រះសីនុ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តបែនដឹកថ្ម ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-0778 បើកបរទិសដៅចូលក្រុងព្រះសីហនុ ខណៈដល់ចំណុចខាងលើបានបុករុញពីខាងក្រោយរថយន្ត០២គ្រឿងទិសដៅស្របគ្នា បណ្ដាលឲ្យគាប់ជាប់តៃកុង រងរបួសធ្ងន់ ។
-សមត្ថកិច្ចបន្តថា៖១-រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទ ប្រុស អាយុ៥៥ឆ្នាំមានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរ0២នាក់។
២-រថយន្តម៉ាកIZUZU ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធ អ្នកបើកបរឈ្មោះ សឿ ភេទ ប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
-សមត្ថកិច្ចបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់អ្នករួមដំណើរលើរថយន្តTACOMA
១-ឈ្មោះ ណៃ ចិន្ដា ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។
២-ឈ្មោះ លិ ប៊ុនថេង ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។
បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ ចំណែកអ្នកបើកបររថយន្តដឹកថ្ម រត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។ ដោយឡែករថយន្ត០៣គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕