រថយន្តកុងន័របុកម៉ូតូពីក្រោយអូសជាង១០០ម៉ែត្រស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖រថយន្តកុងទីន័របើកបុកម៉ូតូពីក្រោយគៀបជាប់ក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោច អធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីពេទ្យភេទ្យ
ហេតុការនេះបានបង្កការភ្ញាក់កាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រសង្កាត់ពងទឹក ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ភូមិត្រពាំងរុណ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតបានឲ្យដឹងថា នៅមុនកេីតហេតុគេបានឃេីញរថយន្ត កុងទីន័រមួយគ្រឿងពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3E-9015 បើកបរដោយបុរសធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនមិនប្រយត្ន័ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូមួយគ្រឿង ម៉ាក អុិចសុិនទ័រ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HI-5293 ជិះគ្នាពីរនាក់ ដែលធ្វេីដំណេីរស្របទិសគ្នា គៀបជាប់ម៉ូតូនៅក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុង រថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការនគរបាល ខណ្ឌដង្កោ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕