ឃាត់ខ្លួនជនជាតិចិនប្រុសស្រី៥នាក់ករណីចាប់ជំរិតទាប្រាក់
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមនឃាត់ជនជាតិចិនប្រុសស្រី៥នាក់ពាក់ពន្ធ័ករណីចាប់ជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នាកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារឡាក់គីស្តារ២ ផ្លូវ៣៣៦ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ជនជាតិចិនប្រុសស្រីទាំ៥ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ Yan Hang Kai ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ ទេសចរណ៍ ។
២-ឈ្មោះ Zhang Yang ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ទេសចរណ៍។
៣-ឈ្មោះ Li Xinmao ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ ទេសចរណ៍ ។
៤-ឈ្មោះ Wang Yan Jim ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ទេសចរណ៍ ។
៥-ឈ្មោះ Wang Yang ភេទស្រី អាយុ១៨ឆ្នាំមុខរបរ ទេសចរណ៍ ។
ជនសង្ស័យទាំង៥ នាក់គ្មានលិខិតឆ្លងដែន ហើយ ស្នាក់នៅ ផ្ទះសំណាក់ ផ្ទះមាស ផ្លូវ ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។
ជនរងគ្រោះមានឈ្មោះ Washi Long ភេទប្រុស អាយុ២៥ឆ្នាំ ចិន ស្នាក់នៅសណ្ឋាគារឡាក់គីស្តារ២(កន្លែងកើតហេតុ)
បើតាមការរៀបរាប់ របស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់លិខិតឆ្លងដែន ហើយបានមកស្នាក់នៅសណ្ឋាគារខាងលើ រួចបានទំនាក់ទំនងជាមួយនឹងក្រុមជនសង្ស័យដើម្បីឲ្យជួយធ្វើលិខិតស្នាមនៅស្ថានទូតចិនឲ្យ ពេលនោះក្រុមជនសង្ស័យបានមកជួបនឹងជនរងគ្រោះ នៅសណ្ឋាគារ រួចក៏ ចាប់ជំរិត ជនរងគ្រោះ ដោយវាយបណ្ដាលឱ្យរងរបួស រួចថត ឱ្យជនរងគ្រោះផ្ញើឱ្យបងប្អូននៅប្រទេសចិន ដើម្បីវេរលុយតាមប្រព័ន្ធវីឆាត ដើម្បីជាថ្នូរនឹងការដោះលែង ។ ហើយក្រុមគ្រួសារបានវ៉េលុយសរុបប្រហែលជិត3ពាន់ដុល្លរ។
លុះដល់ថ្ងៃទី៦ខែតុលាឆ្នាំ២០១៩ជនរងគ្រោះ បានលួចរត់រួច ។
ជនរងគ្រោះបន្តថា លុះដល់ព្រឹកថ្ងៃ ទី៨ខែតុលាឆ្នាំ២០១៩ វេលា ម៉ោង ៨និង០០នាទី ជនរងគ្រោះបានមកស្ថានទូតចិន ក៏បានជួបនឹងក្រុមជនសង្ស័យ ក៏បានរាយការណ៍ប្រាប់នគរបាលការពារទូត អោយជួយអន្តរាគមន៍ឃាត់ក្រុមជនសង្យ័យ។
នគរបាលការពារទូតចិន បានអោយដឹងថាភ្លាមៗនោះលោកបានរាយការណ៍មក លោកអធិការខណ្ឌចំការមន ហើយលោកអធិការក៏បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងផ្ទាល់និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រុសស្រី ៥នាក់យកមកសួរនាំនៅប៉ុស្តិ៍ទួលទំពូងទី ២ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យជាករណីជំរិតទារប្រាក់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌចំការមនប្រគល់អោយទៅនគរបាលខណ្ឌទួលគោក ចាត់ការបន្តព្រោះថាករណីខាងលើនេះកើតនៅទឹកដីខណ្ឌទួលគោក ៕