(ជួយស៊ែផង)យុវជនម្នាក់ស្លាប់ទាំងវ័យក្មេងព្រោះកាំងបេះដូងដោយសារប្រើថ្នាំសំរកគីឡូលើសកម្រិត
យោងតាមប្រភពហ្វេស ប៊ុក ឈ្មោះថា Sool Cool នៅថ្ងៃទី៩តុលាឆ្នាំ២០១៩ បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានអោយដឹងថា ម៉ោង៦ភ្លឺលឺប៉ាស្រែកផ្អើលផ្ទះ រឿងក្មួយស្លាប់ ពូសឹងមិនជឿទេ ។ លិទ្ធិផល មិនហាត់ប្រាណហើយប្រើថ្នាំសម្រកអត់សួរគ្រូ អត់សួរបៀបថែខ្លួន អត់សួរបែរជាធ្វើអីតាមចិត្ត។ ចឹងបានថា អ្នកចង់សម្រកប្រយ័ត្នទៅទៀត ទោះចង់ហាត់ប្រាណក៏ត្រូវរកគ្រូបង្រៀនអោយបានត្រឹមត្រូវ មិនត្រូវចង់ស្អាតហួសចឹងទេ។ អ្នកធាត់ៗល្មមដឹងខ្លួនហើយ កុំបណ្តោយទៀត ។ ទៅចុះក្មួយ ទៅអោយបានសុខណាក្មួយ សំលាញ់ លារហូតហើយ RIP Tol Smartboy ។
ប្រភពបានបញ្ជាក់ទៀតថា សួស្តីបងប្អូនក្មួយក្មួយជាមិត្តភ័ក្តរបស់Tol Smartboy អាចអញ្ជើញមកចូលរួមបុណ្យសព្វ ដែលគ្រួសារសព្វរៀបចំបុណ្យនៅ វត្តកោះ ដូចច្នេះសូមបងប្អូនជ្រាបជាតំណឹង ។ អរគុណ( RIP )
ដូច្នេះហើយសូម បងប្អូន មុននិងធ្វើការប្រើប្រាស់ថ្នាំ សម្រកគីឡូ សូមមានការប្រុងប្រយត្ន័ គួរតែធ្វើការពិនិត្យ រឺ សិក្សាអោយបានច្បាស់ អំពីប្រភពរបស់ថ្នាំ រឺ ផលប៉ះរបស់ថ្នាំទាំងនោះផង ជៀសវាងដូចករណីមួយនេះ ធ្វើអោយបាត់បង់ជីវិតដោយសារថ្នាំសម្រកទំងន់។
ជុំវិញនិងករណីខាងលើនេះ អង្គភាពសារព័ត៌មាន(កោះប៉ែន)យើងខ្ញុំនៅមិនសុំការបំភ្លឺពីម្ចាស់អាខោន ហ្វេស ប៊ុក ឈ្មោះថា Sool Cool បាននៅឡើយទេ អង្គភាពយើងខ្ញុំរងចាំការបំភ្លឺ រៀងរាល់ម៉ោងធ្វើការ ។ សូមអគុណ