Friday, November 22, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

អុញនោះវី​វរ​ហើយ! នគរបាលប្រេីធម៍ក្តៅចំពោះយានយន្តទោចក្រយានយន្ត ដែលធ្វេីចរាចរណ៍គ្មានស្លាកលេខឬពាក់ស្លាក​លេខ​មិនប្រក្រតី

ភ្នំពេញ៖​ ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទូទាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយាន​យន្ត ទោចក្រយានយន្តនិងត្រីចក្រយាន​យន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មាន​ស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩តទៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសង្ឃឹម​ ជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ ដោយយក​យានយន្តទៅធ្វេីស្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា និងជៀសផុតពីការផាក​ពិន័យ​ ៕