Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់បន្ថែម​ទៀតពាក់ពន្ធករណីបាញ់សម្លាប់ចិនដូចគ្នា​នៅកណ្ដាលក្រុងព្រះសីហនុ

ព្រះសីហនុ៖​ សមត្ថកិច្ចក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យ​២នាក់បន្ថែមទៀតពាក់​ពន្ធ​និងករណីបាញ់សម្លាប់ជនជាតិចិនដូចគ្នាកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅចំកណ្ដាលក្រុងព្រះសីហនុ ។

សមត្ថកិច្ចខេត្តព្រះសីហនុ ឲ្យដឹងនៅរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នេះ​ថា​ ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង៤នាក់ ដែលបាញ់សម្លាប់ជនជាតិចិនដូចគ្នាពេលនេះកម្លាំងជំនាញ​ចាប់​ខ្លួន​បាន២នាក់បន្ថែមទៀតហើយ​ និង​ ដកហូតបាន​កាំភ្លើងខ្លី​ បានមួយដើមដែលជាវត្ថុតាងធ្វើសកម្មភាពបាញ់ប្រហា​ ។ ពេលនេះកម្លាំងជំនាញកំពុងធ្វើការសួរនាំនិងស្រាវជ្រាវ​ដើម្បី​តាមចាប់បក្ខពួកផ្សេងទៀត។

គួររំលឹកថា កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៩ មានករណីជនជាតិ​ចិន៣នាក់ បានរុញជនជាតិចិនម្នាក់ចេញពីរថយន្ត រួចបាញ់សម្លាប់គួរឲ្យរន្ធត់​ នៅ​ចំ​កណ្ដាលក្រុង​ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង​និង​ខេត្តព្រះសីហនុ។​ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចកម្លាំងនគរបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនល្មើស ដែលជាជនជាតិចិនប្រុសស្រី២នាក់ តែទោះជាយ៉ាណា​ សមត្ថកិច្ច មិនទាន់បញ្ជាក់លម្អិតអំពីករណីនេះនៅឡើយទេ។
សូមបញ្ជាក់ថា កន្លងទៅ​ ករណីឃាតកម្មលើជនជាតិចិន បានកើតឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ខណៈដែលសមត្ថកិច្ច ក៏បាន​បង្កើនការរឹតបន្តឹងសន្តិសុខ កាន់តែខ្លាំងផង​ដែរ៕