សមត្ថកិច្ច ឆ្មក់បង្ក្រាបសង្វៀនជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នកលេងនិងម្ចាស់ទីតាំងបានចំនួន៩នាក់
ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ មួយកន្លែង ចាប់ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន០៩នាក់
ប្រតិបត្តការណ៍បង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០១៩ នៅចំនុច ក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុងនិងខេត្តសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនចំនួន០៩នាក់រួមមាន ៖ ទី០១,ឈ្មោះ ហូយ លាងហេង ភេទប្រុសអាយុ៣៤ឆ្នំា មុខរបរ ជាងសំណង់ មានទីលំនៅ ក្រុម ១៨ ភូមិ ០៣ សង្កាត់០១ ក្រុងនិងខេត្តព្រះសីហនុ ។
២-ឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ២៧ ឆ្នំា មុខរបរ បេីកបរអូប័រ មានទីលំនៅ ភូមិ០៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ លី ធា ភេទប្រុស អាយុ ៤០ឆ្នំា ជនជាតិ ខ្មែរ មានទីលនៅ ក្រុម ១៨ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។
៤-ឈ្មោះ សេង ជា ភេទ ប្រុស អាយុ ២៩ឆ្នំា ជនជាតិ ខ្មែរ មុខរបរ នេសាទ មានទីលនៅ ក្រុម ១៨ ភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ។
៥-ឈ្មោះ អុន ថុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ក្រុម ១៨ ភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ។
៦-ឈ្មោះ សេង ហួរ ភេទ ប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ក្រុម ១៨ ភូមិ ៣ សង្កាត់១ ក្រុងព្រះសីហនុ ។
៧-ឈ្មោះ កែវ យៀត ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅ ក្រុម១៨ ភូមិ ៣ សង្កាត់១ ក្រុងព្រះសីហនុ ។
៨-ឈ្មោះ អៀង ម៉ៅ ភេទប្រុស អាយុ ៥២ ឆ្នាំជនជាតិខ្មែរ មុខរបរ សំណង់ មានទីលំនៅ ក្រុម ១៨ ភូមិ ៣ សង្កាត់១ ក្រុងព្រះសីហនុ ។
៩-ឈ្មោះ សោម ប៊ុនឡាយ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកឥវ៉ាន់ មានទីលំនៅ ក្រុម ១៨ ភូមិ ៣ សង្កាត់១ ក្រុងព្រះសីហនុ (ម្ចាស់ទីតាំងជល់មាន់)។
សម្ភារៈដកហូតមាន៖ មាន់ជល់ចំនួន៣ក្បាល-ម៉ូតូចំនួន៣៦គ្រឿង - ជញ្ជីង ចំនួន០១មួយ-កៅអីចំនួន២៧កៅអី - មេអាប៉ោង(គ្រាប់) ចំនួន០១គ្រាប់ - តុអាប៉ោង ចំនួន០១មួយ -ទូរស័ព្ទចំនួន១០គ្រឿង - បៀរចំនួន១ហ៊ួ -ប្រាក់ដុល្លាចំនួន ៤៥៩ដុល្លា - ស៊ុមក្រុងមាន់ចំនួន២១ស៊ុម - ប្រាក់រៀលចំនួន២៤៩៥៧០០រៀល ។
បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងទាំង៩នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕