បុរសម្នាក់សង្ស័យមានជំងឺលើសឈាមដើរដួលក្នុងបន្ទប់ទឹកស្លាប់គួរឲ្យសង្វេក
ភ្នំពេញ៖ បុរសជាបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ម្នាក់បានដើរដួលក្នុងបន្ទប់ទឹកស្លាប់គួរឲ្យសង្វេក សង្ស័យខ្យល់(គរ)
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៥A ផ្លូវ១០០៧ ក្នុងបុរីភ្នំពេញថ្មី ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សពបុរសរងគ្រោះមានឈ្មោះ ជិន ចាន់ ថន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។
បើតាមសម្ដីប្អូនស្រីរបស់ជនរងគ្រោះបានឲ្យសមត្ថកិច្ច ដឹងថា មានមិត្តភ័ក្ដិរួមការងាររបស់ជនរងគ្រោះ តេទៅប្រាប់ថា បងប្រុសរបស់នាង បានដួលក្នុងបន្ទប់ទឹកស្លាប់ បាត់ហើយប្រភពបន្តថា ភ្លាមៗនោះគាត់ក៏បានមកមេីលនៅកន្លែងកើតហេតុ ទើបដឹងថាបងប្រុសរបស់គាត់ស្លាប់ពិតប្រាកដមែន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាដួលស្លាប់ប្រាដកមែន ព្រោះមានជំងឺលេីសឈាម ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត៕