Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវចោរ​សម្លាប់ប្លន់យកម៉ូតូ​ នៅសង្កាត់សាក់សំពៅ

ភ្នំពេញ៖​ ប្រជាពលរដ្ឋប្រទះឃើញសពបុរស​ម្នាក់ដេកស្លាប់សង្ស័យជាករណីប្លន់សម្លាប់យក​ម៉ូតូ​ ៖​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង៦ព្រឹកថ្ងៃទី១៦ខែ​តុលា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវលំ​ដីឡូត៍ ភូមិខ្វិត​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ មែត​ ភីម​ ភេទប្រុសអាយុ២៨ឆ្នាំមុខរប​ ជាងឈើ​ ឆ្លៀតរត់ម៉ូតូ​ឌុបបន្ថែម​ មានប្រពន្ធនិងកូន២នាក់ទាំងនៅក្នុងពោះ​ មានស្រុក​កំណើត​ ​ភូមិកន្សោមអក​ ឃុំព្រៃខ្លា​ ស្រុកកោះអណ្ដែត​ ខេត្តតាកែវ​ ។​

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​បានឃើញហេតុបានអោយដឹងថា​ នៅម៉ោងប្រហែល៦ព្រឹកគាត់បានចេញពីផ្ទះ​ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅផ្លូវក្បែផ្ទះ​ ភ្លាមៗគាត់បានរាយការណ៍​ប្រាបទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។

បើតាមសម្ដីយុវជនម្នាក់ត្រូវជាប្អូនប្រុសរបស់ជនរងគ្រោះនិងអ្នករត់ម៉ូតូឌុបជាមួយបានឲ្យដឹងថា​ កាលពីវេលាម៉ោងប្រហែល៧យប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩​ ជនរងគ្រោះបានឌុប​ម៉ូយចេញពីម្ដុំផ្សារសិនជូរី​ ហើយបានបាត់​រហូតដល់ម៉ោង៨ជាង​ក្រុមគ្រួសារតេរកមិន​ចូលទើប​ ភ្ញាក់ផ្អើលឆោឡោតាមរកពេញមួយយប់​តែមិនឃើញ​ ។
ប្រភពដ៏ដែលបានបន្តថា​លុះព្រឹកឡើងក៏បាន​ឃើញក្រុមអ្នកសារព័ត៌មានផ្សាយ​ នាំគ្នាមក​មើលទើបដឹងថា​ សពជនរងគ្រោះជាបង​របស់ខ្លួន​ ព្រមទាំងបាត់ម៉ូតូម៉ាក​ហុងដា​ឌ្រីម​ ឆ្នាំ២០១៥មួយគ្រឿងផងដែរ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះ​មកធ្វើកោសលវិច័យបញ្ចាក់ថា​ ជនរងគ្រោះ​ត្រូវបានជនសង្ស័យចាក់ចំឆ្អឹងជំនីខាងឆ្វេង​ បណ្ដាលអោយស្លាប់​ រួចបានធ្វើកំណត់ហេតុ​ប្រគល់សព​អោយទៅសាច់ញាតិយកទៅធ្វើបុណ្យតាម​ប្រពៃណី​នៅឯស្រុកកំណើត​ ៕​​