Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចិនទៀតផឹកសុីដណ្ដើមស្រីគ្នាកាប់របួសធ្ងន់និងស្រាល២នាក់

ព្រះសីហ​នុ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ក្រោយ ពេលធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនដូចគ្នាឲ្យរងរបួស ធ្ងន់និងស្រាល
ហេតុការនេះបានកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២មិថុនាឆ្នាំ​២០១៨នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​មួយ​កន្លែងបន្ទប់​លេខ​០២ស្ថិត​ក្នុង​ក្រុម​ទី​៨ភូមិ​៤សង្កាត់​៤ក្រុងព្រះសីហនុ ។

សមត្ដកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ Huang Bing ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិចិន ចំណែក បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ដោយឡែក ជនរងគ្រោះទី១៖មានឈ្មោះ Jian Lu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ Zhang Tian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន រង​របួសស្រាល ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯ​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានបន្តទៀតថា មូលហេតុ​បណ្តាល​មក​ពី​ក្រុមជនជាតិចិននោះផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​និងដណ្តើម​ស្រី​គ្នាទើប​បណ្តាលឱ្យ​​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​តែ​ម្តង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ភ្លាមលោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​កម្រិត​ធ្ងន់ និង​ស្រាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ប៉ុស្តិ៍ និង​កំលាំង​អន្តរា​គម​ន៍ ពិសេស​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ពេល​នោះ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​បានជនសង្ស័យ​ម្នាក់ដកហូតបានដាវ និង​កាំបិត​ចំនួន​៧​ដើមដោយឡែកម្នាក់​ទៀត​រត់គេច​ខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕