សាហាវណាស់! បុរសម្នាក់ត្រូវគេសម្លាប់រួចដុតទាំងដៃជាប់ខ្នោះ
បាត់ដំបង៖ ប្រទះឃើញសាកសពបុរសម្នាក់ត្រូវគេដុតឆេះទាំងដៃនៅជាប់ខ្នោះ សង្ស័យករណីឃាតកម្មសម្លាប់រួចដុតចោល
ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩ នៅចំណុចក្បែស្ពានដងទង់ ស្ថិតក្នុងភូមិដងទង់ ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បើតាមសមត្ថកិច្ច នគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពបុរសរងគ្រោះ សង្ស័យ គេ វាយសម្លាប់នៅកន្លែងផ្សេងរួច ដឹកយកមក ទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។
ប្រភពបន្តថា សាកសពត្រូវគេដាក់ខ្នោះដៃក្រពាត់មកក្រោយនិងដេកស្លាប់ផ្កាប់មុខថែមទាំងដុតឆេះខ្លោចតែអាចមើលស្គាល់ ហើយនៅក្បែសាកសពមានបន្សល់ទុកប៉ែលចូកដី មួយសង្ស័យជាវត្ថុតាងរបស់ជនដៃដល់ ហើយ សាកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ។
ដោយឡែក មហាជន បានងឿងឆ្ងល់ថា ធម្មតា ខ្នោះដៃគេ សង្កេតឃើញមានតែសមត្ថកិច្ច ឬសន្តិសុខទេដែលប្រើប្រាស់ តែពេល នេះ ជនរងគ្រោះដែលស្លាប់ បែរជាមានជាប់ ខ្នោះដៃ ។
បើតាមប្រភពព័ត៌មានចុងក្រោយ ឱ្យដឹងថា សមត្ថកិច្ច សន្និដ្ឋាន និងសង្ស័យថា ជនរងគ្រោះខាងលើគឺជាជនជាតិចិន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកសាច់ញាតិនិងអត្តសញ្ញាណជនរងគ្រោះ ដើម្បីវែកមុខឃាតក រកឃាតក ចាប់មកផ្ដន្ទាទោសតាមច្បាប់ ៕