ឃាត់ខ្លួនជនសង្ស័យ៤នាក់រួមនិងថ្នាំញៀន៩កញ្ចប់ នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ កម្លាំង នគរបាល ខណ្ឌច្បាអំពៅឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតថ្នាំញៀនបាន៩កញ្ចប់
ហេតុការណ៍ឃាត់ខ្លួននេះកើតឡើងកាលពីម៉ោង១០និង៤០យប់ថ្ងៃទី១៧ខែតុលាឆ្នាំ ២០១៩ នៅចំណុចផ្លូវលំនៅភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បាអំពៅ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ទី១-ឈ្មោះ គីម ហួត ភេទប្រុសអាយុ ២១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរគ្មាន ស្នាក់នៅ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
២-ឈ្មោះ សុំ សុវណ្ណគិរី ភេទប្រុសអាយុ៣០ ឆ្នាំមុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។
៣-ឈ្មោះ ណៃ សុខហៀង ភេទប្រុសអាយុ ៣០ ឆ្នាំមុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។
៤-ឈ្មោះ សាខន ពិសាក់ ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។
លោកឡូ ភារម្យ អធិការរងខណ្ឌទទួលផ្នែកគ្រឿនញៀន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ លោកបានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យ៤នាក់ ដើរតាមផ្លូវដោយមានការសង្ស័យក៏បានឃាត់និងឆែកឆេរកឃើញថ្នាំងញៀន៩កញ្ចប់នៅនិងខ្លួនឈ្មោះ គីម ហួត និងបានឃាត់ខ្លួនទាំង៤នាក់យកមកសួនាំនៅអធិការរដ្ឋាននគរបាល ខណ្ឌច្បារ អំពៅ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងដើម្បីបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕