សត្វព្រៃជាង៣០០គីឡូក្រាមត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បង្ក្រាបបាន
ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើបានចុះបង្ក្រាបទីតាំងផ្ទះដែលឈ្មួញរក្សាទុកនៅសព្វព្រៃមួយកន្លែង ដកហូតបានជាច្រើនប្រភេទ
ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩ នៅចំណុច ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រត្តបត្តិការណ៍នេះមានការចូលរួមពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស,អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE),មេភូមិបឹងរាំង, នគរបាលប៉ុស្តិរដ្ឋបាលឃុំសាមគ្គី, រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃខុសច្បាប់។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបាន ដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន ៖ ទី១/ សាច់ជ្រូកព្រៃស្រស់=100kg
២/ ត្រគួតរស់=22kg
៣/ ត្រគួតងាប់=13Kg
៤/ កុកសំបកទំពាំងងាប់=15ក្បាល
៥/ អណ្តើកភ្នំរស់=82ក្បាល=87kg
៦/អណ្តើកសោមឈ្មោលរស់128ក្បាល= 94kg
៧/អណ្តើកបិតមុខរស់៤ក្បាល=03.50kg
៨/ ពស់ចាន់តាម៉មរស់=03kg។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានចាត់ការបន្តតាមនិតិវិធីច្បាប់៕