ចោរជនជាតិចិនប្លន់ខ្មែរអ្នករត់តាក់សុីត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានម្នាក់
ខេត្តព្រះសីហនុ៖ នគរបាលក្រុងព្រះសីហនុចាប់ខ្លួនជន សង្ស័យជាជនជាតិចិនម្នាក់តាមពាក្យបណ្តឹងពីប្រជាពលរដ្ឋ ពីបទប្លន់ប្រដាប់អាវុធ
សមត្ថកិច្ចបានបញ្ជាក់ថាកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទីយប់ ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោរ រាជធានីភ្នំពេញ ពីបទប្លន់ដោយអាវុធខ្លីម៉ាករ៉ូឡូ វេលាម៉ោង៨និង៤០នាទី នៅភូមិ១ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ ។ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន (ដោយប្រើវិធី វីឆាត ” Wechat ” ហៅជនរងគ្រោះមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាការ” ) ហើយប្លន់យកសំភារៈលុយចំនួន៥០០ដុល្លាបណ្ណ័បើកបរ១សន្លឹក
បណ្ណ័សំគាល់រថយន្ត១សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ។
ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ដោយមានការ សម្របសម្រួល ពីលោក គៀងសុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១១និង ០០នាទីយប់ កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
កម្លាំងជំនាញបានធ្វើការឡោមពទ័ចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាសុីណូ ។ ដកហូតបានលុយដុល្លា ៥០០ដុល្លា (របស់ជនរងគ្រោះ)អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព) រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ ២BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។
ចំណែកជនសង្ស័យ ៣នាក់ទៀតជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕