សមត្ថកិច្ចបង្ក្រាបទីតាំងជល់មាន់ឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់និងវត្ថុតាងមួយចំនួន
បាត់ដំបង៖ កម្លាំងសមត្ថកិច្ចស្រុកថ្មគោលឆ្មក់បង្ក្រាបទីតាំងល្បែងសុីសង ខុសច្បាប់ មាន់ជល់ មួយកន្លែង ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ៣នាក់និងវត្ថុតាងមួយចំនួន
ប្រតិបត្តការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង២និង៣០រសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តការបង្ក្រាបល្បែងសុីសងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ចំនួន៣នាក់៖
ទី១/ ឈ្មោះ សន គ្រុយ ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅភូមិទំនាប ឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង។
២/ ឈ្មោះ ចាន់ ជឿន ភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៣/ ឈ្មោះ ភូ វ៉េីន ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅ ភូមិទួលតាសុខ ឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា សម្ភារៈដកហូតរួមមាន៖
-មាន់ជល់ចំនួន០២ក្បាល
-សង្វៀន០១-កំរាលក្រាល០២
-ចង្រ្កានហ្គាស០១,ជញ្ជីងតូច១,ឆ្នាំងតូច១,ធុងជ័រ០១
-ម៉ូតូចំនួន១៣គ្រឿង
ក្រោយពេលបង្ក្រាបសមត្ថកិច្ចបាននាំយកក្រុមញៀនល្បែងទៅអធិការនគរបាលស្រុកដើម្បីធ្វើកិច្ចសន្យា អប់រំ ណែនាំបញ្ឈប់ការលេងល្បែង គ្រប់ប្រភេទ ៕