លោក ហែម សុមុនី ហៅ ម៉ៅ មេប៉ូលិសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងកំពុងយកអំណាចរកសុីដឹកឈើប្រឆាំងនិងបទបញ្ជារបស់រដ្ឋាភិបាល
ខេត្តស្ទឹងត្រែង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំនៅខេត្តស្ទឹងត្រែង កំពុងតែយកអំណាចមករកសុីឈើ ដោយដឹកជញ្ជួនពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង យកទៅ ខេត្តរតនគីរី យ៉ាងពេញបន្ទុកដោយធ្វេីចរាចរណ៌នៅតាមដងផ្លូវជារៀងរាល់យប់ គ្មាសមត្ថកិច្ចពាក់ព័ន្ធណាអើពើរ និងបង្ក្រាបនោះឡើយ។
សេចក្ដីរាយការណ៍បានបន្តទៀតថា រហូតមកដល់ពេលនេះឈ្មួញឈើដែល មានឈ្មោះម៉ុចឈ្មោះម៉ៅ ឈ្មោះកាំង ឈ្មោះហេង និងឈ្មោះឌុង ឈ្មោះទូ គឺជាមេឈ្មួញឈើដឹកជញ្ជួនយ៉ាងសកម្ម ប្រចាំខេត្តស្ទឹងត្រែងនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ រថយន្តក្រុមឈ្មួញដឹកឈើទាំងនោះទោះខុសច្បាប់យ៉ាងណាក៏ ដោយក៏គ្មានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពន្ធ័ណាហ៊ានប៉ះពាល់នោះឡើយ ។
បើយោងតាមប្រភពដ៏ច្បាស់ការណ៍សុំមិនបញ្ជេញឈ្មោះបានអោយឲ្យដឹងថាឈ្មួញឈើយ៉ាងសកម្ម ប្រចាំខេត្តស្ទឹងត្រែង ដែលដឹកជញ្ជូនឈើ ចេញ ពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង លក់អោយឈ្មួញចាំទិញ នៅជិត ស្ពានស្រែពក ទឹកដីខេត្តរតនះគីរី ដោយមានលោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំខេត្តស្ទឹងត្រែងជាអ្នកនាំផ្លូវទើបបានជាគ្មានសមត្ថកិច្ច ឬ ជំនាញពាក់ពន្ធ័ណាហ៊ានក្អក ៕