ផ្ទះចំនួន២ខ្នងនិងតូបលក់ដូរមួយ ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង
កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និង តូបលក់ដូរមួយត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ នៅចំណុចភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះទី១-មានឈ្មោះ សួន សុវណ្ណរិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ ផ្ទះធ្វើអំពីឈើដំបូលប្រក់ក្បឿង ជញ្ជាំងក្តា មានទំហំ០៦មx០៧ម,ឆេះអស់ទាំងស្រុង។
ផ្ទះទី២-ម្ចាស់ឈ្មោះ គង់ ឆេងអ៊ីម ភេទស្រី អាយុ៨៧ឆ្នាំ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា,ទំហំ០៧x១២ម,ឆេះទាំងស្រុង និង តូបមួយធ្វើអំពីស័ង្កសី ទំហំ០៣មx០៣ម ឆេះអស់ទាំងស្រុង ។
សមត្ថកិច្ចបន្តថា ហេតុការអគ្គីភ័យនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់១,រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តកំពង់ធំ១គ្រឿង-២,រថយន្តពន្លត់អគ្គីភ័យ របស់ អធិការនគរបាលស្រុកបារាយណ៍១គ្រឿង-៣,រថយន្តពន្លត់អគ្គីភ័យ របស់ អធិការដ្ឋាននគរបាលស្រុកសន្ទុក១គ្រឿង-៤,រថយន្តពន្លត់អគ្គីភ័យ របស់ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាមចំនួន០១គ្រឿង ដោយអន្តរាគមន៍បាញ់ពន្លត់រហូតដល់៤ទៀបភ្លឺទើប រលត់ សរុបអស់ទឹក២៨ម៉ែត្រគូប ។
សមត្ថកិច្ច បានសន្និដ្ឋាន បឋមថា មូលហេតុគឺ បណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី ទើបឆាបឆេះបង្កទៅជាអគ្គីភ័យតែម្ដង ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតផ្ទះចំនួន២ខ្នងតូបលក់ដូរមួយ និងទ្រព្យសម្បត្តិ មួយចំនួនធំ ៕