Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័​ដៃបានសម្រេចតែរត់មិនរួចត្រូវ​សមត្ថកិច្ចដេញចាប់បានវាយខ្នោះ

ភ្នំពេញ​៖​ ក្រុមចោរវ័យក្មេង​​២នាក់ធ្វេីសកម្មភាព​ ឆក់ទូរសព្ទ័​ដៃពីបុរសម្នាក់​ បានសម្រេច​រួចព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានកម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌពោធិ៍សែនជ័យ​ ដេញចាប់បាន​ភ្លាមៗវាយខ្នោះយកមកសួរនាំហេតុការណ៍​ភ្ញាក់ផ្អើលនេះបានកេីតឡេីងកាល​ពីវេលាម៉ោង​០៨​និង២០នាទី​យប់ថ្ងៃទី​២៣ខែតុលា​ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង២នាក់​ដែលសមត្ថកិច្ចឃាត់​ខ្លួនបាន​ទី១-មានឈ្មោះ​ ព្រែង​ សំភី​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​ជាងផ្សារដែក​ ស្នាក់​នៅភូមិទួលពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ អ្នកជិះពីក្រោយ​ឆក់។
ទី២-​ ឈ្មោះ​ គា​ ធា​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរដឹកទឹកកក​ ស្នាក់នៅ​ ភូមិទួលពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ អ្នកបេីកម៉ូតូ។ ចំណែកជនរងគ្រោះ​មានឈ្មោះ​ ងួន​ វ៉ាន់ថន​ ភេទ​ប្រុស​អាយុ​ ៤៥ឆ្នាំ​មុខរបរ​ មន្ទ្រី​រាជការ​ ស្នាក់នៅ​ បុរី​ពិភព​ថ្មី​ កំបូល​១​ ​ភូមិ​ស្ងួន​ពេជ្រ​ ​ សង្កាត់​ កន្ទោក​ ខណ្ឌកំបូ​ល​ ។

បើតាមសម្តី​ បុរសរងគ្រោះបានឲ្យដឹងថា​ មុន​ពេលកេីតហេតុ​ គាត់បានជិះម៉ូតូមួយគ្រឿងតាមបណ្តោយ​ផ្លូវជាតិ៤​ ទិសដៅ​ពីលិចទៅ​ កេីត​ ខណៈមកដល់ចំណុច​ កើតហេតុ​គាត់ក៏​បានលេីកទូរស័ព្ទមកចុចនិយាយ ស្រាប់តែ​មានជនសង្ស័យ២នាក់​ ជិះម៉ូតូមកពី​ក្រោយ​លូកដៃឆក់យកទូរស័ព្ទរបស់គាត់បាន​សម្រេច​​រួច​ជិះគេចសំដៅមករង្វង់មូលចោមចៅ​ ភ្លាមៗនោះ​ រូបគាត់ក៏បានស្រែកចោៗ​ហើយជិះម៉ូតូដេញតាមពីក្រោយ​ ក៏បានជួបជា​មួយនគរបាលប៉ុស្តិ៍​ចោមចៅ​ទី​៣​ កំពុងដោះស្រាយចរាចរណ៍នៅក្បែរនោះ​ ជួយប្រកាស់តាមវិទ្យុទាក់ទង​ ជាបន្តបន្ទាប់​ ទើបកម្លាំង​ អន្តរា​គមន៍ពិសេស​ខណ្ឌ​បានចេញចែកផ្លូវគ្នា​ រក​ជនសង្ស័យ​ តាមភិនភាគស្រាប់តែប្រទះ​ នៅខាងកេីតផ្សារព្រៃទា​ ក៏ដេញ​ចាប់បានយកមកធ្វើការសួរនាំ​ និងដកហូត​ ម៉ូតូមួយគ្រឿងម៉ាក​ហុងដា​ សង់ប៊ិច​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BP-3734​ ដែលជា​វត្ថុតាងក្រុមជនសង្ស័យជិះធ្វើសកម្មភាព​ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២នាក់ត្រូវ​បាននគរ​បាល​ នៃ​អធិការខណ្ឌពោ​ធិ៍សែនជ័យ​ ធ្វើការ​សាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត​តាមច្បាប់​ ។ ចំណែក​ទូរស័ព្ទ​សមត្ថកិច្ច​កបាន​ប្រគល់ជួនជនរងគ្រោះវិញផងដែរ៕