Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច​ គយព្រលានយន្តហោះ​ ខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីជនជាតិថៃ២នាក់រកឃើញគ្រឿងញៀនជាង២៧គីឡូក្រាម

សៀមរាប៖​ មន្ត្រី​ គយ ប្រចាំនៅព្រលាន​យន្តហោះអន្តរជាតិខេត្តសៀមរាប ដោយមានការ​សង្ស័យបានឃាត់ខ្លួន​ស្ត្រីអ្នកដំណើរជនជាតិ​ថៃ២នាក់ឆែកឆេររកឃើញគ្រឿងញៀនប្រមាណ២៧.៣០គីឡូក្រាម ខណៈពេលដែលគ្រោង​ឡើងយន្តហោះ។

បើយោងតាមមន្ត្រីគយ បានឱ្យដឹងថា គ្រឿងញៀននេះ សមត្ថកិច្ចបានរកឃើញនៅវេលា​ម៉ោងប្រហែល១០​យប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៩​ នៅចំណុចស្ថានីយ​ អ្នកដំណើរចេញ​ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ប្រភពបញ្ជាក់ថា​ គ្រឿងញៀនទាំងនេះ បាន​រកឃើញនៅក្នុងការបូប​ អ្នកដំណើរ​ ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ៣៧ឆ្នាំ និង​ អ្នក​ដំណើរម្នាក់ទៀតឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ។

ប្រភពបានបន្តទៀតថា​ ស្ត្រីជនជាតិថៃទាំង​២​នាក់នេះ​ មានគោលដៅធ្វើដំណើរចេញពី​កម្ពុជាឆ្ពោះទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន​ ។ ហើយថ្នាំញៀនដែលស្ត្រីជនជាតិថៃ​ទាំង២នាក់លាក់ទុកក្នុងការបូបនោះគឺជា​ថ្នាំប្រភេទ​ មេតំហ្វេតាមីន។

បច្ចុប្បន្ន​ ស្ត្រីជាជនសង្ស័យទាំង២នាក់និងវត្ថុ​តាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិ​វិធីច្បាប់​ នៃព្រះរាជាណាចក្រកម្ពុជា​ ៕