Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យតូចចិត្តនិងជំងឺប្រចាំកាយ​ កូនមិននៅផ្ទះ ចង.កសម្លាប់ខ្លួន

ភ្នំពេញ៖ អាសូរ! បុរសវ័យចំណាស់ម្នាក់ត្រូវបានកូន​យកមកមើលថែ​ និង​ ព្យាបាល​ ជម្ងឺ ស្រាប់​តែ​កូនមិននៅផ្ទះ​ ចង.កសម្លាប់ខ្លួននៅនិងកាំជណ្ដើរផ្ទះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី​វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

បើតាមសម្ដីស្ត្រីឈ្មោះ ឈុំ សុខណា ត្រូវជាកូនប្រសាររបស់ជនរងគ្រោះបានប្រាប់ឲ្យ​ដឹងថា​ សពជនរងគ្រោះមានឈ្មោះ អ៊ុក ប៊ុណ្ណារ៉ាឌី ភេទប្រុសអាយុ៥៥ ឆ្នាំស្នាក់នៅផ្ទះកើតហេតុ​ ហើយផ្ទះរបស់ជនរងគ្រោះនៅឯខេត្ដកណ្ដាល ។

ស្ត្រីដដែលបានបន្ដ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ រូបគាត់និងប្ដីបានទៅផ្ទះឪពុកនៅខេត្ដកណ្ដាល ហើយបាននាំគាត់មករស់នៅផ្ទះរបស់ខ្លួននៅចំណុចភូមិកើតហេតុ​ រយៈ​ពេល១ខែ ដើម្បីព្យាបាលជម្ងឺលើសឈាមរបស់គាត់ដែលឈឺអស់រយៈពេលជាង១ឆ្នាំមកហើយដោយសារផ្ទះនៅជិតមន្ទីរពេទ្យ លុះនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ​កើត​ហេតុ​ខ្លួនជាកូនប្រសារនិងប្ដីជាកូន​បង្កើត​បាននាំកូនទៅមន្ទីរពេទ្យក្បែរផ្សារ​ស្ទឹងមានជ័យចាស់ ស្រាប់តែមានអ្នកជិតខាងតេទូរស័ព្ទទៅប្រាប់ថា ឪពុកក្មេកបានចង.ក​សម្លាប់ខ្លួននៅក្រោមកាំជណ្ដើរស្លាប់បាត់​ហើយ ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋ​ ​រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមក​ដល់​កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យមកពិនិត្សសពហើយក៏ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី ៕