ចិនមួយក្រុមផឹកសុីបង្កជម្លោះវ៉ៃគ្នាសន្លប់ម្នាក់ និង៤នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ ជនជាតិចិនមួយក្រុមផឹកសុី បង្កជម្លោះ វៃតប់ គ្នាយ៉ាងអាណាធិបតេយ្យបណ្ដាលឲ្យម្នាក់សន្លប់ស្តូកស្តឹង និង៤នាក់ទៀតត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ
ហេតុការណ៦យនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ទី២៨ខែតុលាឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ទល់មុខសាលារៀនត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ក្រុមជនជាតិចិន ដែលបង្កភាពអាណាធិបតេយ្យខាងលើនេះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូង គេឃើញជនជាតិចិនចំនួន៥នាក់ផឹកស៊ីជុំគ្នា មួយសន្ទុះស្រាប់តែទាស់ សម្ដី វ៉ៃគ្នាពេញកន្លែងផឹកសុី បណ្ដាលឲ្យសន្លប់ស្តូកស្តឹងម្នាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ចាប់ជនជាតិចិន ៤នាក់ យកទៅសួរនាំនៅ អធិការខណ្ឌសែនសុខ។
ប្រភពបន្តថា បន្ទាប់ពីចាប់ជនជាតិចិត៤នាក់នោះហើយ សមត្ថកិច្ចបានហៅរថយន្តសាមុយ ដឹកជនរងគ្រោះម្នាក់ដែលសន្លប់ទៅសង្គ្រោះ និង ព្យាបាលនៅមន្ទីរពេទ្យ ។
បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណោះអសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕