អាណិត! នាយក្រិនជួបទុក្ខធំត្រូវប្រពន្ធផិតក្បត់
ភ្នំពេញ៖ អាណិតខ្លាំងណាស់! តារាកំប្លែង ល្បីឈ្មោះ មាឌតូចល្អិត នាយ(ក្រិន) ជួបទុក្ខធំ ឈឺចាប់ពេញដើមទ្រូងទ្រាំលែង បានក៏សម្រេចចិត្តលាតត្រដាង រឿងផិតក្បត់របស់ប្រពន្ធខ្លួន ជាសាធារណៈ តាមបណ្ដាញសង្គមបង្កការភ្ញាក់ផ្អើលដល់មហាជន។
ហេតុការណ៍នេះភ្ញាក់ផ្អើល កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ បន្ទាប់ពីនាយក្រិនបានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា ៖ ប្រពន្ធរបស់លោកបានផិតក្បត់រូបលោកម្តងហើយម្តងទៀត។
តារាកំប្លែងដែលធ្លាប់ទទួលបានការកោតសរសើររឿងបានប្រពន្ធស្រស់ស្អាតវ័យក្មេងសាច់សខ្ចី នាយក្រិនហាក់លែងស្ទាក់ស្ទើរក្នុងការទម្លាយរឿងរ៉ាវផ្ទៃក្នុងគ្រួសារទៀតរបស់ខ្លួនទៀតហើយ ដោយសារតែលោកស៊ូទ្រាំបៀមទុក្ខជាច្រើនលើកច្រើនសារ មកជាយូរហើយ តែសណ្ដានប្រពន្ធមិនព្រមកែខ្លួននៅតែបន្តប្រព្រឹត្តិលួចលាក់ស្នេហាផិតក្បត់លោកដដែល,,,។
យោងតាមគណនីហ្វេសប៊ុករបស់នាយក្រិន ដែលលោកបង្ហោះភ្ជាប់ជាមួយរូបថតកូនៗ បានសរសេរថា«ស៊ូនៅជាមួយប៉ាស្រវាឱបបង ម៉ាក់ផិតប៉ាម្តងហើយម្តងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ»។
ពាក់ពន្ធ័និងករណីនេះ ទោះបីនាយ ក្រិន មិនទាន់បញ្ចេញសាច់រឿងប្រពន្ធក្មេង មានប្រុសថ្មីឲ្យបានលម្អិតក្តីតែនាយក្រិនបានបង្ហោះពីភាពឈឺចាប់និងអាណិតអាសូរកូនៗជាពន់ពេកធ្វើឲ្យមហាជន ទូទៅដែលតែងតែទ្រាំទ្ររូបលោក មានការអាណិតអាសូរឥតគណនា ។
គិតទៅរឿងរ៉ាវ ជីវិត ស្នេហា នៅក្នុងសង្គមបច្ចុប្បន្ន ពិតជាពិបាកស្មាន ចិត្តមនុស្សយើងម្នាក់ៗមែន ការស្រលាញ់ពិតជាមិនមានព្រំដែនឡើយ ។
ជុំវិញនិងរឿងរ៉ាវ ស្នេហា ប្ដីប្រពន្ធតារាកំប្លែង ល្បីឈ្មោះ នាយក្រិន បែកប្រេះឆាពីគ្នានេះ អង្គភាព សារព័ត៌មាន ( កោះប៉ែន )យើងមិនទាន់សុំការបញ្ជាក់ពី នាយក្រិន និង ប្រពន្ធបាននៅឡើយទេ ! ព្រោះមិនមានលេខទូរសព្ទ័ អង្គភាពយើងរងចាំភ្លឺពីនាយក្រិននិងប្រពន្ធរាល់ម៉ោងធ្វើការ ៕