Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ប្រុសស្រី​០៧នាក់យកមកអប់រំ

បាត់ដំបង៖​កម្លាំងសមត្ថកិច្ចចំរុះឈជើងពង្រឹង​ សន្តិសុខសុវត្ថិភាពដើម្បីការពារនិងទប់ស្កាត់​បទល្មើសផ្សេងៗ​ តាមបន្ទាត់ព្រំដែន​ បានឃាត់ខ្លួនពលករខ្មែរប្រុសស្រី​៧នាក់បំរ៉ុង​ ឆ្លងដែនខុសច្បាប់​ចូលទៅក្នុងទឹកដីថៃ​ យកមកទី​ចាត់ការទំនាក់​ទំនងព្រុំដែន​ដើម្បីធ្វើអប់រំ​ កាលពី​វេ​លា​ម៉ោង០១និង៣០នាទីរសៀលថ្ងៃទី០៣ខែ វិចិ្ចកាឆ្នាំ២០១៩​ នៅចំណុចខាង​ក្រោយកាស៊ីណូ គីឡូ១៣​ ស្រុសំពៅលូន​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ពលករ​ដែលឃាត់​ខ្លួនមកអប់រំនោះរួមមាន​ ៖​ ទី១/ឈ្មោះ ឃុន សុភាព ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំ ទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
២/ឈ្មោះ​ សួន ស្រីមុំ​ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិទួលគ្រោះ ឃុំ ស្រុកស្នួល ខេត្ត ក្រចេះ។
៣/ឈ្មោះ​ ជួប ប៊ុនលី ភេទប្រុស អាយុ ២៣​ឆ្នាំ រស់នៅភូមិទួលគ្រោះ ឃុំចំរើនផលស្រុកសំពៅមាស ខេត្តពោធិសាត់។
៤ /ឈ្មោះ​ ស្រស់ ធារ៉ា ភេទប្រុស អាយុ២០​ឆ្នាំ រស់នៅ​ ភូមិស្រះរាំងឃុំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
៥/ឈ្មោះ​ ធភន ទន់ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិបាក់កា ឃុំតាយ៉ែន ស្រុកសូនិគម ខេត្តសៀមរាប ។
៦/ឈ្មោះ​ ភី ថា ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិនិគម ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេតបាត់ដំបង ។
៧/ឈ្មោះ​ បិន វិត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លប ឃុំព្រែកតាតិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្រោយពេលសាកសួររួច​ សមត្ថកិច្ចព្រុំដែន​បានប្រគលពលករខ្មែរទាំង០៧នាក់ នោះឲ្យទៅ​ អធិការដ្ឋាននគបាល​ ស្រុកសំពៅលូនចាត់ការបន្ត ៕