Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

យុវជនម្នាក់បង្ហោះសារ! សូមបងប្អូនប្រុងប្រយត្ន័​ មានសុីវិលមួយក្រុមចាប់មនុស្សវាខ្នោះធ្វើសុីឆៅៗ

ភ្នំពេញ៖​ តើវាជារឿងពិតទេ​ ? ដែលយុវជន​ម្នាក់បានឡាយវីដេអូ​ រៀបរាប់​ ពីបញ្ហាការព្រួយបារម្មណ៍​ សុខសុត្ថិភាពរបស់ខ្លួនផ្ទាល់និងសាច់ញាតិព្រម​ទាំងប្រជាពលរដ្ឋជា​ច្រើនទៀត​ដែលមានមនុស្សមួយក្រុម បានធ្វើស៊ី​ឆៅៗ​តែ​ម្តងនៅម្តុំបឹងកក់ ខណៈដែលធ្វើដំណើរ​ឆ្លងកាត់ទីនោះ​ ។
ការបង្ហោះសារវីដេអូ​ នេះបានធ្វើឡើងកាល​ពី​ថ្ងៃម្សិលមិញ​ តាមរយៈ​ គណនីហ្វេសប៊ុក​មួយមានឈ្មោះថាVisal Peth បន្ទាប់ពីត្រូវ​បានជនមួយក្រុម ធ្វើស៊ីមិត្តភក្តិរបស់គាត់ អស់២៥០០ដុល្លារ ។
​នេះបើយោងតាមការ​បញ្ជាក់​ របស់ម្ចាស់គណនីហ្វេសប៊ុក​ Visal Peth បានអោយដឹងថា​”អត់​ដែល​ចេញ​វីដេអូ​ទេថ្ងៃនេះ​ចង់​ចែក​រំលែក​បទពិសោធន៍​មិត្ត​រួម​ការងារ​ម្នាក់​ត្រូវ​គេ​ធ្វើ​សុី​នៅ​បឹង​កក់​អស់​2500$សូម​បងប្អូន​អ្នក​ដេីរ​ឬជិះ​ម៉ូតូ​តាម​ ផ្លូវ​នោះ​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​”។

មិនតែប៉ុណ្ណោះនៅក្នុងវិដេអូនោះ យុវជន​ដែលជា​ ម្ចាស់គណនី​ ហ្វេស​ ប៊ុកដដែលក៏​បានធ្វើការស្នើរសុំដល់ លោកស្នងការនគរ​បាល​ រាជធានីភ្នំពេញ និងមន្រ្តីថ្នាក់ក្រោមទាំងអស់ មេត្តាជួយដល់ប្រជាពលរដ្ឋក្រីក្រផង​ ។​ សូម​លោក​ស្នងការមេត្តាជួយធ្វើការត្រួតពិនិត្យ​ចំពោះរឿងរ៉ាវទាំងអស់នេះផង​ទាន ព្រោះនេះគឺជាក្តីបារម្ភរបស់ប្រជាជន៕