Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆេះដុំUBSក្នុងធនាគារផ្អើលសន្តិសុខនិងសមត្ថកិច្ចទាំងកណ្ដាលអាធ្រាត្រ

ភ្នំពេញ​៖​ ទុស្សេខ្សែភ្លើងឆេះ​ដុំUBS​ នៅក្នុងធនាគារ J Trust Roya1 Bank បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ និងសមត្ថកិច្ច មូលដ្ឋានកាលពី​វេលា​ម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ចិកា​ឆ្នាំ២០១៩​ នៅចំណុចក្បែរអតីតរង្វង់មូលទួលគោក​ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ រាជធា​នីភ្នំពេញ​ ។

តាមសម្តីសន្តិសុខ​ ដែលយាមប្រចាំការនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីត​ហេតុ​ រូបគាត់ឃេីញមានផ្សែងហុយចេញពីក្នុងបន្ទប់ផ្នែកខាងក្រោយជាន់ផ្ទាល់ដី និងលឺ​សំលេងរ៉ោរ៏ កណ្ដឹង​ ប្រកាសអាសន្ន ស្វាយប្រវត្តិ ។
ប្រភពបន្តថា​ ភ្លាមៗនោះក្រុមសន្តិសុខបាននាំ​គ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ជាច្រើន​បំពង់និងរាយការណ៍ទៅសមត្ថកិច្ច​ឲ្យទាក់ទង​ទៅរថយន្តពន្លតអគ្គិភ័យចេញចំនួន២គ្រឿងមកអន្តរាគមន៍​ តែមិន​បានបាញ់​ អគ្គិភ័យក៏​រលត់​ទៅ​វិញ។

សមត្ថកិច្ចបានឲ្យដឹងថា​ មូលហេតុដែលឆាបឆេះ​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីដុំទុប​ភ្លេីងរបស់កុំព្យូទ័រ (UBS)ទេីបឆាបឆេះបែប​នេះ​ ។ ចំណែក​ ទ្រព្យសម្បត្តិរងការការខូចខាតតែបន្តិចបន្តួចដោយឆេះអស់តែ​ដុំ(UBS)​មួយប៉ុណ្ណោះ​ ៕