សាហាវណាស់!! ក្រុមកាងឆ្នោតវៀតណាម មានរហ័សនាម«888»ជិះសុទ្ធតែឡាន ទំនើបពាក់ស្លាកលេខ(ខ.ម)មកដកកាំភ្លើងភ្ជង់គំរាមបាញ់អ្នកកក់ឆ្នោតឲ្យកត់ឲ្យខ្លួនធ្វើដូចជាចោរប្លន់
ភ្នំពេញ ៖ ក្រុមកាងឆ្នោតវៀតណាម ដែលមានរហ័សនាម«888» មានគ្នា៦ទៅ៧នាក់ ជិះឡានសេរីទំនើប ពាក់ស្លាកលេខ (ខ.ម)បានមកអុកឡុកនិងដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ប្រជាពលរដ្ឋ រកសុីកត់ឆ្នោតវៀតណាម ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចតូបជួលមុខផ្សារបុរីពិភពថ្មីកំបូល ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យោងតាមប្រភព ពីប្រជាពលរដ្ឋ ដែលរងគ្រោះបានថា មុនថ្ងៃកើតហេតុ២ទៅ៣ថ្ងៃមានមនុស្ស មួយក្រុមគ្នា ៦ទៅ៧នាក់ ដែលគេស្គាល់ថា ជាក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«888» បាននាំគ្នាមកនិយាយបញ្ជុះបញ្ជូល លួងលោម បុរសម្នាក់ដែលជាអ្នកកត់ឆ្នោតវៀតណាម ឲ្យមកកត់ឆ្នោតវៀមណាម ដូចគ្នាឲ្យមេធំ របស់ពួកគេវិញ ប៉ុន្តែការបង្ខំនោះត្រូវបុរស កត់ឆ្នោតបដិសេធមិនកត់ឲ្យ ក៏ត្រូវពួកគេ ជិះរថយន្តឡិចស៊ីសសេរីទំនើបពាក់ស្លាកលេខ(ខ.ម)ប្រើអំពើហិង្សាវាយរួចបានដកកាំភ្លើងខ្លី ភ្ជង់គំរាមបាញ់សម្លាប់ធ្វើឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោ រត់ជាន់ជើងគ្នា ដូចសកម្មភាពចោរប្លន់ អញ្ចឹង ។
ប្រជាពលរដ្ឋរងគ្រោះបន្តថា ក្រុមអ្នកកាងឆ្នោតវៀតណាម មានរហ័សនាម«888»បានអួតខ្លួនថា ជាជំនួយការអ្នកធំតែមិនដឹងធំប៉ុណ្ណានោះទេ! បានដើរឲ្យអ្នកកត់ឆ្នោតវៀត ណាម ទាំងអស់នៅភ្នំពេញកត់ឲ្យក្រុមខ្លួន តែដោយសាមីខ្លួន(ជនរងគ្រោះ)មិនព្រមកត់ឲ្យ ស្រាប់តែក្រុមខាងលើ នាំគ្នាជិះ រថយន្តឡិចស៊ីស សេរីទំនើបពាក់ស្លាកលេខ (ខ.ម) និងរថយន្ត ភិកអាប់ ពណ៌ស ពាក់ស្លាកលេខ(ខ.ម)មានគ្នា៦ទៅ៧នាក់ បានមកសម្លុតចាប់ មិនតែប៉ុណ្ណោះបានចូលដល់ក្នុងតូបរបស់គាត់ រួចប្រើហិង្សាវាយ និងបានដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ចោល ថែមទៀតផង បើមិនព្រមកត់ឆ្នោតឲ្យពួកខ្លួន រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល ទើបក្រុមពួកគេទាំងនោះនាំគ្នាឡើងជិះឡានចេញទៅបាត់អស់ ។
យោងតាមការចេញផ្សាយ របស់(គេហទំព័រ People News បានបញ្ជាក់ថា ក្នុងចំណោម បក្ខពួកក្រុមកាងឆ្នោតវៀតណាតនោះ មានបុរសឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទី ក្រុមការងារសមាគម សហសង្គ្រោះអាវុធហត្ថផង ដែរដែលបានដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ប្រជាពលរដ្ឋដែលរកសុីកត់ឆ្នោតវៀតណាម។
ប្រភពបន្តថា ពាក់ព័ន្ធករណីខាងលើ ពេលទទួលព័ត៌មានបានភ្លាមៗ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាឲ្យអភិបាលរងម្នាក់ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ផងដែរ ប៉ុន្តែក្រុមអ្នកកាងឆ្នោតវៀតណាម ដែលមានរហ័សនាម«888»បានបើករថយន្តសេរីទំនើបពាក់ស្លាកលេខ(ខ.ម)ចេញទៅបាត់មុនពេលដែលអាជ្ញាធរចុះទៅដល់ ។
ជុំវិញករណីខាងលើ ភ្នាក់ងារសារព័ត៌មាន (កោះប៉ែន ) មិនអាចទំនាក់ទំនងលោក អេង ហ៉ី អ្នកនាំពាក្យកងរាជអាហត្ថលើផ្ទៃប្រទេស បានទេ ចំពោះបុរសម្នាក់ ដែលមានឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្រុមការងារសមាគម សហសង្គ្រោះអាវុធហត្ថ ។
ចំណែកបុរសឈ្មោះ ម៉ាន់ ដេវិដ ដែលពលរដ្ឋរងគ្រោះអះអាងថាជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ភ្នាក់ងារសារព័ត៌មាន (កោះប៉ែន) មិនអាចទំនាក់ទំនងបានដែរ ព្រោះគ្មានលេខទូរស័ព្ទ ។ យើងខ្ញុំរងចាំការបំភ្លឺគ្រប់ពេលវេលា ។
ប្រជាពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័មេត្តាមានវិធានចំពោះមនុស្សមួយក្រុមនេះ ដើម្បីរកយុត្តិធម៌ជួនគាត់ជាជនរងគ្រោះផង ៕